ព័ត៌មានជាតិ
ថៃព័ទ្ធយកដីខ្មែរជិត៨រយហិកតាភូមិព្រៃចាន់ ភូមិជោគជ័យ និងតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ
«ថៃរំលោភកាន់កាប់ដីកម្ពុជាដោយខុសច្បាប់ប្រមាណ៧៦០ហិកតា» អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំរាត្រី បានប្រាប់ឯកអង្គទូត និងអង្គការអន្តរជាតិដូច្នេះ ក្នុងពេលលោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្ដីទី នៃក្រសួងការបរទេសកម្ពុជា បានដឹកនាំអង្គទូតបរទេស និងអង្គការអន្តរជាតិ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន នាថ្ងៃទី២៣ ខែកុម្ភៈ ទីដែលយោធាថៃ កម្ទេចផ្ទះពលរដ្ឋខ្មែរ បន្តដាក់ទូកុងតឺន័រលើដីកម្ពុជា។

អភិបាលខេត្តបន្ទាយមានជ័័យ បានប្រាប់យ៉ាងលម្អិតថា នៅភូមិជោគជ័យ យោធាថៃបានរាយបន្លាលួស ដាក់ទូរកុងតឺន័រចំនួន១៦ទូ លើទីតាំងចំនួន៤ កាន់កាប់ដីខ្មែរចំនួន១៣៧ហិកតា។ នៅភូមិព្រៃចាន់វិញ យោធាថៃ បានដាក់ទូកុងតឺន័រចំនួន៦៣ទូ លើទីតាំងចំនួន៣ ហើយកាន់កាប់ផ្ទៃដីរបស់កម្ពុជា៤២ហិកតា។ ដោយឡែកនៅតំបន់បឹងត្រកួនថៃបានកាន់កាប់ផ្ទៃដីរបស់កម្ពុជាដល់ទៅចំនួន ៥៨៤ហិកតា ដោយបានដាក់ទូកុងតឺន័រចំនួន២៦ទូ លើទីតាំងចំនួន ១៣កន្លែង។

ទង្វើរាយបន្លាលួស ដាក់ទូរកុងតឺន័រ កម្ទេចផ្ទះពលរដ្ឋខ្មែរ បង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) របស់យោធាថៃឈ្លានពាននៅភូមិជោគជ័យ និងភូមិព្រៃចាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងនៅតំបន់បឹងត្រកួន ក្នុងស្រុកថ្មពួក ថៃប៉ុនប៉ងរាយបន្លាលួសក្នុងខេត្តបន្ទាយមានជ័យ គឺក្រោយថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៃបន្ទាប់ពីបទឈប់បាញ់បន្ទាន់បានចូលជាធរមាន។
បើតាមអាជ្ញាធរមូលដ្ឋានទង្វើរបស់យោធាថៃឈ្លានពាន បានបំផ្លាញផ្ទះពលរដ្ឋខ្មែរមួយចំនួន និងរារាំងពលរដ្ឋចំនួន១១ ២៥០នាក់ មិនឱ្យចូលទៅរស់នៅក្នុងផ្ទះសម្បែងវិញបានឡើយ។

រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ម្ដងហើយម្ដងទៀតថា កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំងឡើយ។
ក្នុងបទសម្ភាសន៍ជាមួយ Reuters និងFox News សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងថា កងកម្លាំងថៃ កាន់កាប់ជ្រៅចូលទៅក្នុងទឹកដីកម្ពុជា នៅក្នុងតំបន់ជាច្រើន ហួសពីផែនទីដែលថៃគូសជាឯកតោភាគីគ្មានការទទួលស្គាល់ពីអន្តរជាតិ។ សម្ដេច ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា«នេះមិនមែនជាការចោទប្រកាន់ទេ ប៉ុន្តែវាជាការពិតនៅលើដីផ្ទាល់។» ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


