ព័ត៌មានអន្ដរជាតិ
កាណាដាបញ្ជាក់ជំហរជាថ្មី ផ្តល់ជំនួយដល់អ៊ុយក្រែន បន្ថែមទៀត
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលត្រូវជាខួប៤ឆ្នាំនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន, រដ្ឋាភិបាលកាណាដាបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងមុតមាំរបស់ខ្លួនចំពោះអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ទាំងផ្នែកយោធា មនុស្សធម៌ និងថាមពល ។

ចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ មក កាណាដាបានឈរយ៉ាងរឹងមាំជាមួយអ៊ុយក្រែន និងប្រជាជនប្រទេសនេះ។ មិនតែប៉ុណ្ណោះ កាណាដាបានរួមចំណែកយ៉ាងសំខាន់រួមមានជំនួយសេដ្ឋកិច្ច មនុស្សធម៌ ការអភិវឌ្ឍ និងផ្នែកយោធាយ៉ាងច្រើន ជាពិសេសមានទាំងជំនួយខាងការទូតផងដែរដល់អ៊ុយក្រែន។
លោក David J. McGuinty រដ្ឋមន្ត្រីក្រសួងការពារជាតិកាណាដាថា ដើម្បីគាំទ្របន្ថែមទៀតដល់អ៊ុយក្រែន ខ្លួនប្រកាសពីការបន្តប្រតិបត្តិការ សម្រាប់អង្គការ UNIFIER ក្នុងរយៈពេលបីឆ្នាំបន្ថែមទៀត ដល់ឆ្នាំ ២០២៩។ តាមរយៈប្រតិបត្តិការនេះ កងកម្លាំងប្រដាប់អាវុធកាណាដា (CAF) ផ្តល់ការបណ្តុះបណ្តាលយោធាជាបន្តបន្ទាប់ និងការកសាងសមត្ថភាព ដើម្បីគាំទ្រដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។
លោក McGuinty ប្រកាសឲ្យដឹងថា៖ «ជំនួយយោធាចំនួន ២ប៊ីលានដុល្លារពីសារពើពន្ធក្នុងឆ្នាំ ២០២៦-២៧ នឹងក្លាយជាការគាំទ្រដល់វិស័យយោធាអ៊ុយក្រែន ដើម្បីធានាថាកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនមានឧបករណ៍ និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីការពារទឹកដីពួកគេ»។
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


