ព័ត៌មានជាតិ
ម្ទេស ត្រប់ស្រួយ ផ្កាត់ខាត់ណា ធ្លាក់ថ្លៃចាល់ពេញទីផ្សារ ខណៈកសិករប្រមូលផលលក់ស្របពេលគ្នា
ផលកសិកម្មរបស់កសិករដែលបានប្រមូលផលព្រមៗគ្នាស្ទើរគ្រប់បណ្តាស្រុកគោលដៅ បានកកស្ទះនៅផ្សារក្រុងបាត់ដំបង ដែលធ្វើឲ្យតម្លៃធ្លាក់ចុះរកកម្រៃចំណេញស្ទើរគ្មាន។
កសិផលដែលកសិករបានប្រមូលផលព្រមៗគ្នានេះ មានដូចជា ត្រសក់ ត្រប់ស្រួយ ម្ទេសដៃនាង ផ្កាខាត់ណា ជាដើម ខណះកសិផលទាំងនេះបានដាក់លក់ចាល់នៅលើទីផ្សារធំៗក្នុងក្រុងបាត់ដំបង ដូចជាផ្សារ ពូ ពុយ ជាដើម ដែលកសិករបានសម្រុកដឹកលក់ឲ្យឈ្មួញកណ្តាល ហើយឈ្មួញកណ្តាលត្រូវខាតបន្តទៀត ដោយធ្វើការចែកចាយបន្តឲ្យម៉ូយតាមបណ្តាខេត្តក្នុងតម្លៃទាបដូចគ្នា។

កសិករនៅស្រុកបវេល លោក វ៉ាន់ ណាក់ កំពុងប្រមូលទិន្នផលត្រសក់ប្រាប់ថា ត្រសក់ឆ្នាំនេះចុះថោក លក់ឲ្យឈ្មួញកណ្តាបាន ១ ថង់ (ស្មើ១០គីឡូក្រាម) បានជាង ២ ពាន់រៀលប៉ុណ្ណោះ ខណះការជួលកម្មករចំណាយអស់ច្រើន។
លោកថា បើទោះបីឆ្នាំនេះថោកក៏លោកសង្ឃឹមថា នៅឆ្នាំខាងមុខបានតម្លៃកើនឡើងវិញ ហើយលោកក៏មិនបោះបង់ការដាំដុះដែរ ព្រោះឆ្នាំនេះលោកថាធ្លាក់ថ្លៃដោយសារកសិករប្រមូលផលព្រមៗគ្នា ទើបមានការកកស្ទះទីផ្សារបែបនេះ។

លោក ភា សុភ័ក្រ ដែលជាឈ្មួញកណ្តាលទិញផលកសិកម្មក្នុងស្រុកដាក់លក់លើផ្សារ ពូ ពុយ ជាយូរឆ្នាំមកហើយបានត្អូញត្អែរថា ត្រសក់ឆ្នាំនេះចុះថោក លោកលក់បន្តឲ្យម៉ូយបាន ១ថង់ (ស្មើនិង ១០ គីឡូក្រាម) បានតម្លៃ ៣ ៥០០ រៀល ខណះទិញពីកសិករ ១ ថង់ (ស្មើ ១០ គីឡូក្រាម) បាន ២ ៥០០រៀល គ្រាន់បានចំណេញក្បាលកាក់ខ្លះ តែត្រូវបានកកស្ទះមិនមានម៉ូយកម្ម៉ង់ដូចឆ្នាំមុនទេ ស្ទើរតែខាតដើមផង។
ចំណែកផ្កាខាត់ណា បានធ្លាក់តម្លៃបើធៀបឆ្នាំមុន ១ ថង់ (ស្មើ ១០ គីឡូក្រាម) លោកលក់បានជាង ៣ មុឺនរៀល តែឆ្នាំនេះ ១០ គីឡូក្រាម បានតែជាង ៣ ពាន់រៀលប៉ុណ្ណោះ។
បើទោះមានការកកស្ទះទីផ្សារ សម្រាប់លោកនៅតែទទួលទិញពីកសិករជាម៉ូយ ហើយកសិផលដែលលោកទទួលទិញលក់លើទីផ្សារ មានដូចជា ត្រសក់ ម្ទេស ផ្កាខាត់ណា ត្រប់ស្រួយ ជាដើម។
បើតាមលោក ភា សុភក្រតាមលោកសង្កេតឃើញ ស្របពេលបន្លែក្នុងស្រុកដាក់លក់យ៉ាងសម្បូរបែបហើយ ក៏ត្រូវបានឈ្មួញខ្លះបាននាំផ្លែត្រសក់មកដាក់លក់លើផ្សារផងដែរ ដែលដឹកពីវៀតណាមមកលក់នៅក្នុងផ្សារ ក្នុងមួយថ្ងៃមិនក្រោម ១០០ តោន នោះទេ។
លោក ប៊ុន ធឿន កសិករដាំត្រប់ស្រួយក្នុងស្រុកបាណន់បានត្អូញត្អែរថា ត្រប់ស្រួយគឺងាយប្រឈមទីផ្សារ តែលោកក៏នៅតែបន្តដាំ ហើយឆ្នាំនេះបើទោះមានតម្លៃទាប តែលោកបានលក់អស់ជិត ១ តោន ដោយសារតែផ្លែត្រប់លោកបានប្រមូលជាលើកទីមួយផ្លែត្រប់មានគុណភាពល្អ។

លោកថា បើប្រមូលលើកទី២ ក៏ផ្លែមិនសូវល្អដែរ។ ត្រប់លោកលក់បាន ២៥០ រៀល ក្នុង ១ គីឡូក្រាម ខណះកសិករដាំនៅស្រុកផ្សេងទៀតដូចនៅស្រុកសំឡូត លក់បានចន្លោះ ១៥០ ទៅ ២០០ រៀលប៉ុណ្ណោះ ១ គីឡូក្រាម។
លោកថា ដោយសារតែគុណភាពផ្លែត្រប់មិនសូវល្អ ណាមួយម៉ូយក៏ខុសគ្នាដោយម៉ូយខ្លះយកចំណេញតិចតួចពីកសិករ ហើយម៉ូយខ្លះចង់បានចំណេញច្រើនពីកសិករ ទើបមានតម្លៃខុសគ្នាខ្លះបែបនេះ។
បើតាមកសិកររូបនេះ ការបន្តដាំដុះនៅឆ្នាំមុខលោកត្រូវស្វែងយល់ពីទីផ្សារជាមុនសិន បើទីផ្សារចង្អៀតលោកផ្អាកការដាំងាកដាំបន្លែផ្សេង។
មន្ត្រីកសិកម្មខេត្តបាត់ដំបងបានឆ្លើយតបថា ឆ្នាំនេះកសិករសម្រុកដាំបន្លែច្រើន ទើបកសិផលមួយចំនួន ដូចជា ត្រសក់ ផ្កាខាត់ណា ត្រប់ស្រួយ ជាដើម បានកកស្ទះលើទីផ្សារ។
បើទោះបែបនេះក្តី កសិផលទាំងនេះក៏បានចែកចាយនៅតាមបណ្តាខេត្តផ្សេងៗនៅភ្នំពេញផងដែរ ខណះឆ្នាំនេះកសិករបានចាប់ប្រមូលផលស្របពេលតែមួយ ទើបមានការកកស្ទះលើទីផ្សារ។
លោកណែនាំថា បើកសិករមួយចំនួននៅមិនទាន់បានប្រមូលផលត្រសក់ឬបន្លែផ្សេងៗ ក្នុងរយះពេល ១ ខែទៀត អាចនឹងមានតម្លៃល្អឡើងវិញ៕
អត្ថបទ÷សៅ សារិទ្ធ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
សន្តិសុខសង្គម១៧ ម៉ោង agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
ជីវិតកម្សាន្ដ៧ ថ្ងៃ agoសមាគមសិល្បករខ្មែរ ជូនដំណឹងពីការរៀបចំបុណ្យសព លោក ផៃ ផុរ៉ាក់ និងអំពាវនាវសាធារណជនចូលរួមឧបត្ថម្ភតាមសទ្ធា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


