ព័ត៌មានអន្ដរជាតិ
ចិននិងរុស្ស៊ី ប្រតិកម្មព្រមគ្នា ថ្កោលទោសការវាយប្រហារអ៊ីរ៉ង់ ពីសំណាក់អាមេរិកនិងអ៊ីស្រាអែល
តំណាងប្រទេសចិននិងសហព័ន្ធរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់ បានបញ្ចេញប្រតិកម្ម ដោយបង្ហាញជំហរប្រឆាំងការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅថ្ងៃទី២៨ខែកុម្ភៈនេះ។

ក្រោយការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនម៉ោង អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា ប្រទេសចិនមានក្តីកង្វល់ឥតឧបមាចំពោះការវាយប្រហារយោធាប្រឆាំងអ៊ីរ៉ង់ ប្រព្រឹត្តដោយហរដ្ឋអាមេរិកនិងអ៊ីស្រាអែល។
ក្រសួងការបរទេសចិន បានលើកឡើងថា បូរណភាព សន្តិសុខ និង ការបង្រួបបង្រួមទឹកដីរបស់អ៊ីរ៉ង់គួរត្រូវបានគោរព។ ប្រទេសចិនអំពាវនាវឲ្យឈប់ជាបន្ទាន់ នៃសកម្មភាពយោធា ការកើនឡើងបន្ថែមទៀតនៃស្ថានភាពតានតឹង ការបន្តនៃការជជែក និងការចរចាគ្នា និង កិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព និង ស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ា។
ចំណែកប្រទេសរុស្ស៊ីដែលជាមហាអំណាចនុយក្លេអ៊ែរលេខ១ និង ជាសម្ព័ន្ធមិត្តអ៊ីរ៉ង់នោះ ក៏បានថ្កោលទោសចំពោះការវាយប្រហារនោះដែរ ដោយចាត់ទុកការវាយប្រហារនោះជាការរៀបចំទុកមុខរួចជាស្រេច។
យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានស្រង់សេចក្តីថ្លែងការណ៍ក្រសួងការបរទេសរុស្ស៊ី ឲ្យដឹងថា៖« នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ កងកម្លាំងប្រដាប់អាវុធរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសលើទឹកដីអ៊ីរ៉ង់។ ទំហំ និងលក្ខណៈនៃការរៀបចំយោធា នយោបាយ និងឃោសនា ដែលបានកើតឡើងមុនជំហានដ៏មិនប្រុងប្រយ័ត្ននេះ រួមទាំងការដាក់ពង្រាយក្រុមយោធាអាមេរិកដ៏ធំមួយក្រុមទៅកាន់តំបន់នោះ ធ្វើឲ្យគ្មានការសង្ស័យទេថា នេះគឺជាទង្វើឈ្លានពានប្រដាប់អាវុធដែលបានគ្រោងទុកជាមុន និងមិនបង្កហេតុ ប្រឆាំងនឹងរដ្ឋជាសមាជិកអធិបតេយ្យ និងឯករាជ្យរបស់អង្គការសហប្រជាជាតិ ដែលរំលោភលើគោលការណ៍ និងបទដ្ឋានជាមូលដ្ឋាននៃច្បាប់អន្តរជាតិ»។
រុស្ស៊ីក៏បានចង្អុលបង្ហាញថា ការវាយប្រហារនេះបានកើតឡើងក្នុងដំណាក់កាលនៃការចរចា និងផ្ទុយចំពោះការធានាអំពោះការខ្វះខាងនៃការផ្តល់តម្លៃក្នុងការប្រឈមមុខដាក់គ្នា»។
ការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកនេះ បានសម្លាប់មេទ័ពកំពូលៗរបស់អ៊ីរ៉ង់យ៉ាងហោច២នាក់។ នេះបើយោងតាមការអះអាងរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ដែលបានប្រាប់ទូរទស្សន៍ BBC ខណៈមេដឹកនាំសាសនាអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដែលកាច់ចង្កូតប្រទេសអ៊ីរ៉ង់នោះ បានរួចផុតជីវិតពីការវាយប្រហារ។
ជាការឆ្លើយតបចំពោះការវាយប្រហារនោះ អ៊ីរ៉ង់បានបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើប្រទេសអ៊ីស្រាអែល និងមូលដ្ឋានទ័ពសហរដ្ឋអាមេរិកក្នុងប្រទេសនានាក្នុងតំបន់មជ្ឈិមបូព៌ា។ ស្ថានការណ៍នេះ បញ្ជាក់ថា ការផ្ទុះការប្រយុទ្ធគ្នា បានរាលដាលស្ទើរតែទូទាំងមជ្ឈិមបូព៌ាទៅហើយ៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២០ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


