ជីវិតកម្សាន្ដ
តារាចម្រៀងជើងចាស់ លោក ផៃ ផុងរ៉ាក់ បង្ហាញការដឹងគុណដល់សប្បុរសជន ដែលជួយឱ្យទទួលបានការព្យាបាល
នៅរសៀលថ្ងៃទី២ ខែមីនានេះ តារាចម្រៀងជើងចាស់ លោក ផៃ ផុងរ៉ាក់ បានចេះសារថ្លែងអំណរគុណដល់សប្បុរសជនគ្រប់រូប ដែលបានជួយលោកតាមរយៈការបរិច្ចាគថវិកា ខណៈដែលកំពុងខ្វះលទ្ធភាពទៅព្យាបាល។ សារថ្លែងអំណែងគុណនេះ ធ្វើឡើងបន្ទាប់ពីលោកទទួលបានការជួយជ្រោមជ្រែងជាថវិកាព្យាបាលជំងឺ ពីសប្បុរសជននានាថ្មីៗនេះ។

តាមរយៈសារពីគណនីហ្វេសប៊ុកឈ្មោះ Ka Record កាលពីចុងសប្តាហ៍មុននេះ បានបង្ហើបស្ថានភាពទុក្ខលំបាករបស់តារាចម្រៀងជើងចាស់លោក ផៃ ផុងរ៉ាក់ ដែលកំពុងធ្លាក់ខ្លួនឈឺក្នុងវ័យចំណាស់។
ដោយមើលឃើញទុក្ខលំបាកនេះ អ្នកគាំទ្រវិស័យសិល្បៈចម្រៀងជាច្រើន បានសួររក QR Code ធនាគាររបស់លោកផ្ទាល់ ក្នុងបំណងបរិច្ចាគថវិកាខ្លះៗជូនម្ចាស់បទ «យក្សកើតអេដស៍» រូបនេះ ដើម្បីបានទៅពិនិត្យព្យាបាលជំងឺ។

គួរជម្រាបថា តារាចម្រៀងជើងចាស់ លោក ផៃ ផុងរ៉ាក់ ជាសិល្បករល្បីល្បាញនាអំឡុងទសវត្សរ៍៨០ (អតីតជ័យលាភីលេខ១ ប្រឡងចម្រៀងឆ្នាំ១៩៨១) ពោលគឺជំនាន់ លោក ណូយ វ៉ាន់ណេត និងលោក នូ សុិប ខណ:លោកមានស្នាដៃបទចម្រៀងល្បីៗជាច្រើនបទសម្រាប់បំពេរអារម្មណ៍មហាជន។

ក្រោយពេលសាងប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះល្បីរន្ទឺ លោក ផៃ ផុងរ៉ាក់ បានស្ងប់ស្ងាត់ពីវិថីសិល្បៈមួយរយៈ។ លុះក្រោយមកទៀត ស្រាប់តែផ្ទុះការគាំទ្រជាថ្មីតាមរយៈបទ “រង្វាន់បានពេទ្យ” ដែលបទចម្រៀងនេះបានបង្ហាញពីអត្ថន័យអប់រំស៊ីជម្រៅពិសេស សម្រាប់អ្នកនិយមផឹកស្រាតាមរករង្វាន់។


គួររំលឹកដែរថា កាលពីឆ្នាំ២០២៤ កន្លងទៅ តារាចម្រៀង លោក សុះ ម៉ាច បានបង្ហើបឱ្យដឹងពីសុខទុក្ខរបស់លោក ផៃ ផុងរ៉ាក់ ម្តងរួចមកហើយ ដោយបញ្ជាក់ថា លោក ផុងរ៉ាក់ ឃ្លាតឆ្ងាយពីសិល្បៈទៅរស់នៅឯខេត្តសៀមរាប។ គ្រានោះ តារាចម្រៀង សុះ ម៉ាច បានឱ្យដឹងដែរថា លោក ផុងរ៉ាក់ ធ្លាប់បានបម្រើវិស័យសិល្បៈជាង ៤០ឆ្នាំ ដោយមានស្នាដៃ និងបទចម្រៀងល្បីៗជាច្រើនតែបើនិយាយពីការផ្តល់កិត្តិយស និងគ្រឿងឥស្សរិយយសនៅពុំទាន់មាននៅឡើយទេ នេះតាមការអះអាងពីគាត់កន្លងមក៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


