សេដ្ឋកិច្ច
ABA ទទួលបាន10ពាន ពីក្រុមហ៊ុន VISA បញ្ជាក់ពីឧត្តមភាពនាំមុខនៃសេវាទូទាត់ឌីជីថល
ABA ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា ទទួលបានពានរង្វាន់ឧត្តមភាពចំនួន 10 ពីក្រុមហ៊ុន VISA ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់ឌីជីថលឈានមុខរបស់ពិភពលោក។ សមិទ្ធផលនេះ បានស្ដែងឲ្យឃើញយ៉ាងច្បាស់ពីឧត្តមភាពយូរអង្វែងរបស់ ABA ក្នុងការជំរុញសេវាទូទាត់ឌីជីថលតាមកាត និងបរិយាបន្នហិរញ្ញវត្ថុនៅទូទាំងប្រទេស។
ដោយត្រូវបានប្រគល់ជូន ABA ក្នុងព្រឹត្តិកាណ៍ VISA Client Appreciation Event ពានរង្វាន់ទាំងនេះ ជាសក្ខីភាពនៃការទទួលស្គាល់ ការរួមចំណែករបស់ធនាគារដៃគូ ក្នុងការពង្រីកផលិតផល VISA។ ABA ទទួលបានពានឧត្តមភាពឈានមុខ ក្រោមប្រភេទផ្សេងៗរួមមាន៖
- Best Visa Product Launch of the Year 2025 (ពាន ផលិតផល Visa ថ្មី ឆ្នើមបំផុតប្រចាំឆ្នាំ 2025)
- Leadership in Active Cards Growth Rate 2025 (ពានឧត្តមភាពឈានមុខ លើអត្រាកំណើនកាតសកម្ម ប្រចាំឆ្នាំ 2025)
- Leadership in Active Net New Merchant Acceptance Location 2025 (ពានឧត្តមភាពឈានមុខ លើអាជីវករថ្មីដែលសកម្មក្នុងការទទួលទូទាត់តាមកាត ប្រចាំឆ្នាំ 2025)
- Leadership in Consumer Credit Payment Volume 2025 (ពានឧត្តមភាពឈានមុខ លើកម្រិតអតិថិជនប្រើប្រាស់ឥណទានក្នុងការទូទាត់ ប្រចាំឆ្នាំ 2025)
- Leadership in Consumer Debit Payment Volume 2025 (ពានឧត្តមភាពឈានមុខ លើកម្រិតអតិថិជនប្រើប្រាស់ឥណពន្ធក្នុងការទូទាត់ ប្រចាំឆ្នាំ 2025)
- Leadership in Credit Activation Rate 2025 (ពានឧត្តមភាពឈានមុខ លើអត្រាដំណើរការឥណទានប្រចាំឆ្នាំ 2025)
- Leadership in Debit Activation Rate 2025 (ពានឧត្តមភាពឈានមុខ លើអត្រាដំណើរការឥណពន្ធប្រចាំឆ្នាំ 2025)
- Leadership in Transaction Per Active TID 2025 (ពានឧត្តមភាពឈានមុខ លើប្រតិបត្តិការនៃ TID សកម្មនីមួយៗ ប្រចាំឆ្នាំ 2025)
- Leadership in Spend per Active Card for Visa Debit in Affluent Segment 2025 (ពានឧត្តមភាពឈានមុខ លើមធ្យមភាគទូទាត់នៃកាតនីមួយៗ សម្រាប់ Visa ឥណពន្ធក្នុងចំណោមអតិថិជនទូទាត់សកម្មប្រចាំឆ្នាំ 2025)
- Leadership in Spend Per Active Card for Visa Credit in Affluent Segment 2025 (ពានឧត្តមភាពឈានមុខ លើមធ្យមភាគទូទាត់នៃកាតនីមួយៗ សម្រាប់ Visa ឥណទានក្នុងចំណោមអតិថិជនទូទាត់សកម្មប្រចាំឆ្នាំ 2025)

លោក Sanzhar Abdullayev នាយកកាត និងសេវាទូទាត់អេឡិកត្រូនិក មានប្រសាសន៍ថា៖ “នេះជាកិត្តិយសយ៉ាងក្រៃលែងរបស់យើងខ្ញុំក្នុងការទទួលបានពានរង្វាន់ទាំងនេះ ជាច្រើនឆ្នាំជាប់ៗគ្នាកន្លងមក ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងខ្ញុំចំពោះ គុណភាពសេវាកម្ម និងធ្វើឲ្យអតិថិជនកាន់តែស្រឡាញ់ពេញចិត្ត”។
លោកក៏បានបន្ថែមផងដែរថា “ពានរង្វាន់ទាំងនេះ បានស្ដែងឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់យើងខ្ញុំក្នុងការផ្តល់ដំណោះស្រាយសេវាធនាគារនវានុវត្ត និងពង្រឹងជំហររបស់ខ្លួនក្នុងអេកូស៊ីស្ទែមកាតទូទាត់នៅប្រទេស”។
ការទទួលស្គាល់ជាបន្តបន្ទាប់ ពីក្រុមហ៊ុន VISA ចំពោះធនាគារ ABA ត្រូវបានរំលេចឲ្យឃើញកាន់តែច្បាស់បន្ថែមទៀតតាមរយៈការផ្ដួចផ្ដើមថ្មីៗកន្លងមក – ការដាក់ដំណើរការនៃម៉ាស៊ីនបើកកាតដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា និងកាតអន្ដរជាតិមានរំលេចរូបសិល្បករខ្មែរ គឺ ABA VannDa VISA រចនាពិសេស ក្នុងចំនួនកំណត់។ ភាពលេចធ្លោទាំងនេះ រួមជាមួយនឹងការពង្រីកជាលំដាប់នៃម៉ាស៊ីនទូទាត់ POS និងបណ្ដាញទទួលទូទាត់តាមកាត បានបង្កើនភាពងាយស្រួលសម្រាប់អតិថិជន ព្រមទាំងតួនាទីរបស់ ABA ក្នុងការពង្រឹងសុវត្ថិភាពការទូទាត់តាមកាត៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


