Connect with us

កីឡា

ល្ងាចនេះក្រុមខ្លាំង ២ គូ ប៉ះ​គ្នាជើងទី ១ វគ្គ ៨ ក្រុមពានសម្តេចតេជោ

បានផុស

នៅ

នៅថ្ងៃ ពុធ ទី ០៣ ខែ មីនា ឆ្នាំ ២០២៦ នេះ មាន ២ គូទៀត ត្រូវជួបគ្នាជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើក​ទី​១៩ ថ្នាក់ជាតិ រដូវកាល ២០២៥-២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គូទី ១ ក្រុម កងយោធពលខេមរភូមិន្ទ នឹងត្រូវបើកទ្វាកីឡដ្ឋានស្តាតចាស់របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ បឹងកេត វេលាម៉ោង ៦ ល្ងាច។ ចំណែកមួយគូទៀត ក្រុម ណាហ្គាវើលដ៍ ត្រូវបើកទ្វាកីឡដ្ឋាន កំពង់ស្ពឺ របស់ខ្លួនទទួលស្វាគមន៍ក្រុម វិសាខា វេលាម៉ោង ៦ ល្ងាចដូចគ្នា។

គួរបញ្ជាក់ផងដែរ ថា ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ បានបញ្ចប់ទៅចំនួន ២ គូរួចហើយកាលពីសប្តាហ៍មុន ក្នុងនោះ ព្រះខ័នរាជស្វាយរៀង បានបរាជ័យក្រោមថ្វីជើងក្រុម គិរីវង្សសុខសែនជ័យ ១-២។ ចំណែក ភ្នំពេញក្រោន បានស្មើក្រុម អាយអេសអាយ ដង្កោរសែនជ័យ ២-២។

កាលវិភាគប្រកួតវគ្គ ៨ ក្រុមចុងក្រោយពានសម្តេចតេជោ ថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២៦ នេះ៖

  • ក្រុមកងយោធពលខេមរភូមិន្ទ vs បឹងកេត ម៉ោង ៦ ល្ងាច
  • ក្រុមណាហ្គាវើលដ៍ vs វិសាខា ម៉ោង ៦ ល្ងាច

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម