ព័ត៌មានអន្ដរជាតិ
ថ្លៃដឹកជញ្ជូនប្រេង និងឧស្ម័នអន្តរជាតិ កើនឡើងកប់ក្ដោង ដោយសារជម្លោះមជ្ឈិមបូព៌ា
តម្លៃដឹកជញ្ជូនតាមនាវាដឹកប្រេងធុនធំពីមជ្ឈិមបូព៌ាទៅអាស៊ី បានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ចំពេលដែលសង្រ្គាមរវាងសម្ព័ន្ធមិត្តអ៊ីស្រាអែល-សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បង្កការរាំងស្ទះដល់លំហូរនាំចេញប្រេងកាត់តាមច្រកហ័រមូហ្ស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

អត្រាតម្លៃដឹកជញ្ជូនសម្រាប់នាវាដឹកប្រេងឆៅធំៗ (VLCC) ដែលដឹកជញ្ជូនប្រេង ២ លានបារ៉ែល/ជើង ពីមជ្ឈិមបូព៌ាទៅកាន់ចិន (គេស្គាល់ថា TD3) បានកើនឡើងដល់កម្រិតខ្ពស់បំផុតដល់ W419 លើរង្វាល់តម្លៃអន្តរជាតិ ឬប្រមាណ ៤២៣ ៧៣៦ ដុល្លារ/ថ្ងៃ គិតត្រឹមថ្ងៃចន្ទ។ នេះបើតាមទិន្នន័យពីក្រុមហ៊ុនទិន្នន័យ London Stock Exchange Group។
តម្លៃនេះ កើនឡើងទ្វេដងធៀបនឹងតម្លៃសប្ដាហ៍មុន។ នៅសប្ដាហ៍មុន តម្លៃដឹកជញ្ជូនប្រេងដដែល បានហក់ឡើងដល់ប្រមាណ ៣១២ ៦០១ ដុល្លារ/ថ្ងៃ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ ឆ្នាំ បន្ទាប់ពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ ដោយសម្លាប់មេដឹកនាំកំពូលប្រទេសនេះលោក Ayatollah Khamenei នៅថ្ងៃសៅរ៍។
ជាការឆ្លើយតប អ៊ីរ៉ង់បានបើកការវាយប្រហារទូទាំងប្រទេសនៅតំបន់ឈូងសមុទ្រពែរ្ស ដោយបង្កបិទហេដ្ឋារចនាសម្ព័ន្ធថាមពលទូទាំងតំបន់ និងការផ្អាកការដឹកជញ្ជូនប្រេងតាមច្រកហ័រមូហ្ស ដោយសារតែកង្វល់សុវត្ថិភាព។ អ៊ីរ៉ង់ក៏បានព្រមានវាយប្រហារលើនាវាណាដែលហ៊ានឆ្លងកាត់ច្រកហ័រមូហ្សផងដែរ។

ច្រកហ័រមូហ្សគឺជាផ្លូវទឹកសំខាន់ ដោយរួមចំណែកដល់ការដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិពង្រាវប្រមាណ ២០% នៃតម្រូវការសកល។ ជម្លោះបានបង្កផលប៉ះពាល់ធ្ងន់ធ្ងររួចបាត់ទៅហើយ ដោយការធ្វើចរាចរណ៍របស់នាវាផ្សេងៗបានធ្លាក់ចុះស្ទើរតែទាំងស្រុង ដោយសារតែក្ដីបារម្ភអំពីសុវត្ថិភាព ការលុបចោលការធានារ៉ាប់រង និងការផ្អាកប្រតិបត្តិការរបស់ក្រុមហ៊ុនដឹកជញ្ជូនធំៗ។ ការណ៍នេះ ជាមូលហេតុធ្វើឱ្យតម្លៃប្រេង និងឧស្ម័នធម្មជាតិ និងតម្លៃដឹកជញ្ជូនហក់ឡើងខ្ពស់។
អត្រាតម្លៃដឹកជញ្ជូនប្រចាំថ្ងៃសម្រាប់នាវាដឹកឧស្ម័នធម្មជាតិពង្រាវ (LNG) បានកើនឡើងជាង ៤០% នៅថ្ងៃចន្ទ បន្ទាប់ពីកាតាបានប្រកាសផ្អាកផលិតកម្មនៅរោងចក្រ LNG មួយ ដែលនាំចេញ LNG ដ៏ ច្រើនជាងគេបំផុតរបស់ពិភពលោក ក្រោយរងការវាយប្រហារដោយដ្រូនពីអ៊ីរ៉ង់។
ដោយឡែក អត្រាតម្លៃនៅអាត្លង់ទិកបានកើនដល់ ៦១ ៥០០ ដុល្លារ/ថ្ងៃនៅថ្ងៃចន្ទ ដោយកើនឡើង ៤៣% ឬ ១៨ ៧៥០ ដុល្លារ ធៀបនឹងតម្លៃថ្ងៃសុក្រ។ នេះបើយោងតាមទិន្នន័យពី Spark Commodities ដែលជាភ្នាក់ងារវាយតម្លៃតម្លៃសម្រាប់ការដឹកជញ្ជូនឧស្ម័នធម្មជាតិពង្រាវ។ អត្រាតម្លៃប៉ាស៊ីហ្វិក បានកើនឡើងដូចគ្នាប្រមាណ ៤៥% ឬ ១២ ៧៥០ ដុល្លារ ដល់ ៤១ ០០០ ដុល្លារ/ថ្ងៃ។
ជុំវិញបញ្ហានេះ លោក Fraser Carson មកពីក្រុមហ៊ុនទិន្នន័យ Wood Mackenzie បាននិយាយប្រាប់រ៉យទ័រថា អត្រាដឹកជញ្ជូនឧស្ម័នធម្មជាតិពង្រាវ អាចកើនឡើងលើសពី ១០០ ០០០ ដុល្លារ/ថ្ងៃ ដោយសារតែមិនមាននាវាគ្រប់គ្រាន់សម្រាប់ដឹកជញ្ជូន។
លោកបានពន្យល់ថា ការផ្គត់ផ្គង់នាវាមានភាពតឹងតែងរួចទៅហើយ ដោយសារតែបញ្ហាអាកាសធាតុក្នុងខែកុម្ភៈ ដែលធ្វើឱ្យទំនិញកកស្ទះ។ ជាលទ្ធផល ក្រុមហ៊ុននានាកំពុងប្រកួតប្រជែងយ៉ាងខ្លាំងសម្រាប់នាវាដែលអាចជួលបាន។ លោកបានបន្ថែមថា បើគ្មានការធានាសុវត្ថិភាពតាមច្រកសមុទ្រហ័រមូហ្សទេ តម្លៃដឹកជញ្ជូននឹងបន្តខ្ពស់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


