កីឡា
មុនជួបគ្នាស្អែក Kwame ប្រាប់ថា មិនបារម្ភពីកីឡាករថ្មីរបស់ ភ្នំពេញក្រោន
ខ្សែប្រយុទ្ធរបស់ក្រុម ព្រះខ័នរាជស្វាយរៀង កីឡាករ Kwame Peprah បានសារភាពត្រង់ៗ ដោយមិនមានក្តីព្រួយបារម្ភពីកីឡាករថ្មីទាំង ៣ នាក់របស់ក្រុម ភ្នំពេញក្រោន សម្រាប់ជំនួបជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ AFC Challenge League នៅថ្ងៃ ព្រហស្បតិ៍ ទី ៥ ស្អែកនេះឡើយ ទោះមិនទាន់បានលេងទល់មុខគ្នាសូម្បីម្តងក៏ដោយ។

ក្នុងសន្នសីទសារព័ត៌មាននាព្រឹកថ្ងៃ ពុធ ទី ៣ ខែ មីនា ឆ្នាំ ២០២៦ នេះ កីឡាករ Kwame ត្រូវបានអ្នកសារព័ត៌មានសួរអំពីចំណាប់អារម្មណ៍ចំពោះកីឡាករថ្មីរបស់ ភ្នំពេញក្រោន។ ភ្លាមនោះកីឡាករបានឆ្លើយទៅវិញ ថា៖ «ខ្ញុំមិនមានការបារម្ភអ្វីទេ ចំពោះកីឡាករថ្មីរបស់ ភ្នំពេញក្រោន ព្រោះពួកយើងសុទ្ធតែជាកីឡាករបាល់ទាត់ដូចគ្នា។ អ្វីដែលពួកយើងដឹងពីកីឡាករថ្មី ភ្នំពេញក្រោន គឺទទួលបានតាមរយៈការវិភាគវីដេអូមួយចំនួន។ យើងបានរៀបចំយ៉ាងពេញលេញសម្រាប់ការប្រកួតមួយនេះ»។

ការលើកឡើងរបស់ Kwame គឺមិនមានការព្រួយបារម្ភជាមួយកីឡាករបរទេស ភ្នំពេញក្រោន ទេ។ ជាពិសេសកីឡាករចំណូលថ្មី ៣ នាក់រួមមានខ្សែការពារសញ្ជាតិ អ៉ីតាលី Pape Lo, ខ្សែបម្រើសញ្ជាតិ កាណាដា Deigo Gutierrez និង ខ្សែប្រយុទ្ធសញ្ជាតិ អ៊ុយក្រែន Valeriy Gryshyn។ ខ្សែប្រយុទ្ធសញ្ជាតិ ហ្គាណា វ័យ ២៥ ឆ្នាំ បានលើកពីហេតុផល ដែលធ្វើឱ្យគេមិនមានការព្រួយបារម្ភ ព្រោះនៅទីលានសុទ្ធតែជាកីឡាករដូចគ្នា។ ជាមួយគ្នានេះ រូបគេ រួមជាមួយក្រុមទាំងមូល គឺបានត្រៀមខ្លួនរួចរាល់ហើយ។

គួរបញ្ជាក់ផងដែរ ថា ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយពាន ACGL គឺ ភ្នំពេញក្រោន ហាក់មានតែមលើស ព្រះខ័នរាជស្វាយរៀង បន្តិច ត្រង់ថា ពួកគេមានកីឡាករបរទេសសរុបចំនួន ១១ នាក់។ ចំណែក ព្រះខ័នរាជស្វាយរៀង វិញ មានតែ ៨ នាក់ប៉ុណ្ណោះ ដោយមានចំនួនតិចជាង ៣ នាក់៕


អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


