Connect with us

ព័ត៌មានជាតិ

សហគ្រិនស្រ្តីដើមកំណើតខ្មែរ បង្កើតផលិតផលថែរក្សាស្បែក​នៅ​អូស្រ្តាលី​ មាន​ផែនការ​ពង្រីក​អាជីវកម្ម​នៅ​ទឹក​ដីកំណើត

បានផុស

នៅ

សហគ្រិនដើមកំណើតខ្មែរ​ដែលកំពុងរស់នៅប្រទេសអូស្រ្តាលី បានបង្កើតផលិតផល​ថែរក្សា​ស្បែក​ដែលមានការទទួលស្គាល់ជាសាកល និង​បានត្រៀមខ្លួន​ដើម្បីចូលរួមលើកកម្ពស់​ទីផ្សារ​ផលិត​ផល​ថែរក្សាសម្រស់នៅទឹកដីកំណើត។

Piyane Ung ស្ថាបនិបផលិតផលថែរក្សាស្បែកម៉ាក Nalia Skin បាន​ឲ្យ​ដឹងថា Nalia Skin នៅតែ​ភ្ជាប់​ទំនាក់ទំនង​យ៉ាងជ្រាលជ្រៅទៅនឹងអត្តសញ្ញាណកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«រាល់​ផលិតផល Nalia Skin ​ត្រូវបាន​ផលិតនៅ​ប្រទេសអូស្ត្រាលី ប៉ុន្តែ​នៅ​តែរក្សា​បាន​នូវប្រវត្ត​និងអត្តសញ្ញាណ​ខ្មែរ​យ៉ាង​ច្បាស់លាស់»។ Piyane Ung បញ្ជាក់។

​ផលិតផល​ថែរក្សា​ស្បែក​ដែលមាន​ម្ចាស់កម្មសិទ្ធិជា​ជនជាតិខ្មែរ​នេះ ត្រូវ​បាន​ស្ថាប័ន​ព័ត៌មាន​​នៅ​ប្រទេស​អូស្ត្រាលី រួមមាន Forbes Australia, 7 News Australia, Vogue Australia, Marie Claire និង Inside Retail Australia បាន​ចុះ​ផ្សព្វផ្សាយ​​​បង្ហាញ​ពី​ការ​ពង្រឹង​ការ​ទទួលស្គាល់​ជា​អន្តរជាតិ​។

ដោយផលិតនៅប្រទេសអូស្ត្រាលី បំផុសគំនិតដោយខ្មែរ ស្ថាបនិក​រូបនេះថា Nalia Skin តំណាង​ឱ្យការ​លាយបញ្ចូលគ្នារវាងវិទ្យាសាស្ត្រសកល និងរឿងរ៉ាវរបស់ខ្មែរ។

មុនពេលចូលមកទីផ្សារកម្ពុជា ផលិតផលថែរក្សា​ស្បែក​របស់​សហគ្រិន​ខ្មែ​រូបនេះ​បានសម្ពោធន៍ និងដំណើរការនៅប្រទេសអូស្ត្រាលី ដែលជាទីផ្សារផលិតផលសម្ផស្សដែលមានការគ្រប់គ្រង និងមានការប្រកួតប្រជែងខ្លាំងបំផុតមួយរបស់ពិភពលោក។

ស្ថាបនិក Piyane Ung លើកឡើង​ថា Nalia Skin ជាម៉ាកផលិតផលថែរក្សាស្បែកដែលបានបង្កើតភាពជឿជាក់រួចហើយនៅក្នុងប្រទេសអូស្ត្រាលី និង​កំពុងរៀបចំខ្លួនចូលទីផ្សារកម្ពុជាជាផ្លូវការ។

«Nalia Skin លើសពីផលិតផលថែរក្សាស្បែក តែតំណាងឱ្យជំនាន់ថ្មី​នៃ​សហគ្រិនភាពខ្មែរ»។ Piyane Ung បន្ថែម។

Piyane Ung គឺជាសហគ្រិន អ្នកវិនិយោគ និងជាអ្នកនិពន្ធ និង​​ធ្លាប់​ទទួលបានពានរង្វាន់ Prestige 40 Under 40 ជាបុគ្គលច្នៃប្រឌិត និងមានឥទ្ធិពលបំផុតមួយ។

សហគ្រិនដើមកំណើត​​ខ្មែរ​រូបនេះ​ បានបង្កើតផលប័ត្រដែលមានតម្លៃរាប់លានដុល្លារក្នុងការអភិវឌ្ឍន៍អចលនទ្រព្យឧស្សាហកម្មនៅទូទាំងប្រទេសអូស្ត្រាលី និងកម្ពុជា និង​ក៏ជាអ្នកនិពន្ធសៀវភៅ Good Girl ដែលជាសៀវភៅលើកទឹកចិត្ត​ដល់ស្រ្តី​ដែលលក់ដាច់បំផុតមួយ​នៅលើគេហទំព័រ Amazon៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម