ចរាចរណ៍
រថយន្តកុងតឺន័របើកឆ្លងផ្លូវ ត្រូវរថយន្តដឹកខ្សាច់បើកបុកពាក់កណ្តាលបណ្តាលឱ្យគៀបតៃកុងជាប់
បុរសម្នាក់បើករថយន្តហ៊ីយ៉ាន់ដាយដឹកខ្សាច់លឿនជាន់ហ្រ្វាំង មិនទាន់ជ្រុលបុកចំពាក់កណ្តាលរថយន្តកុងតឺន័របណ្តាលឱ្យគៀបតៃកុងជាប់ត្រូវបានកងសង្គ្រោះ៧១១ កងពលតូចលេខ៧០ជួបកាត់គាស់ជួយសង្គ្រោះយកចេញ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី ៥ខែមីនាឆ្នាំ ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ សៀ ណាក់ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅ នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយនមតកុងតឺន័រ ពាក់ផ្លាកលេខ ភ្នំពេញ4A-9861 ធ្វើដំណើរចេញពីផ្លូវបេតុងឆ្លងផ្លូវជាតិលេខ៤ បត់ឆ្វេងខណៈឆ្លងបានបន្តិចស្រាប់តែមានរថយន្តបែនដឹកខ្សាច់ផ្លាកលេខចង្កូចស្ដាំ PRV-0037 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតលឿនចាប់ហ្វ្រាំងមិនជាប់ក៏ជ្រុលបុកពាក់កណ្តាលនៃរថយន្តកុងតឺន័របណ្តាលឱ្យគៀបជាប់តៃកុង។ បន្ទាប់មកក្រុមសង្គ្រោះ៧១១ កងពលតូចលេខ៧០ បានចេញទៅអន្តរាគមន៍ កាត់គាស់យកតៃកុងចេញបានមកវិញដោយមិនមានរងរបួសនោះទេ។


ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌកំបូលរង់ចាំដោះស្រាយតាមនីតិវិធី៕ ដោយ៖សុខា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


