Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីស្វីស៖ ​​​ក្រោម​​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ​អាមេរិក​និង​អ៊ីស្រាអែល​​​​​គ្មាន​សិទ្ធិ​ប្រើប្រាស់កម្លាំងវាយ​ប្រហារ​ទេ​

បានផុស

នៅ

រដ្ឋ​មន្ត្រី​ក្រសួងការពារ​ជាតិស្វីស លោក Martin Pfister បាន​លើក​ឡើង​ក្នុង​បទ​សម្ភាសន៍​មួយ​កាល​ពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល​ បាន​បំពានច្បាប់​អន្តរជាតិ ដោយបើក​​​ការ​វាយប្រហារ​លើ​ប្រទេស​អ៊ីរ៉ង់​។

យោង​តាម​រ៉យ​ទ័រ​ចុះ​ផ្សាយ​ថ្ងៃ​ទី​៨ ខែមីនា អ្នក​ជំនាញផ្នែកច្បាប់ បាននិយាយ​ថា​ ប្រទេស​ជាច្រើននឹង​ចាត់ទុកការវាយ​ប្រហារនោះ​មិនសមហេតុផល​ក្រោម​ធម្មនុញ្ញអង្គការ​សហប្រជាជាតិ។ ក្រោម​​ធម្មនុញ្ញអង្គការ​សហប្រជាជាតិ ប្រទេស​​ជា​​សមាជិក​​ត្រូវ​​តែ​ចៀស​វាង​ការ​ប្រើប្រាស់កម្លាំង ឬ​ការគំរាមកំហែងដោយ​កម្លាំង​ដោយគ្មាន​ការ​អនុញ្ញាតពីអង្គការសហប្រជាជាតិ ឬលុះ​ត្រាតែធ្វើសកម្មភា​ព​ក្នុងការ​ការពារ​ខ្លួន​ប៉ុណ្ណោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រដ្ឋ​មន្ត្រី​ក្រសួងការពារ​ជាតិស្វីស លោក Martin Pfister។ រូបភាព៖ Swissinfo

លោក Pfister ប្រាប់កាសែត​ SonntagsZeitung ថា​៖ «ក្រុម​ប្រឹក្សា​សហព័ន្ធលើក​ឡើង​ថា ​ការវាយ​ប្រហារ​លើ​អ៊ីរ៉ង់​គឺជាការរំលោភលើច្បាប់​អន្តរ​ជាតិ»​។

លោក បន្ថែមថា៖ «តាម​ទស្សនៈ​របស់​យើង វាគឺជាការរំលោភលើការ​ហាមឃាត់ក្នុង​ការ​ប្រើ​ប្រាស់​អំពើហិង្សាដោយ​ចេតនា​។ យើង​អំពាវ​នាវ​ដល់​គ្រប់ភាគីពាក់ព័ន្ធទាំងអស់​ឱ្យបញ្ឈប់​ការប្រយុទ្ធ ដើម្បី​ការពារ​អាយុ​ជីវិត​ជន​ស៊ីវិល»។

លោក Pfister សំដៅ​លើ​ប្រទេសទាំងអស់​ណា​ដែល​មិន​គោរព​តាម​ការហាមឃាត់​ក្នុង​ការ​ប្រើ​ប្រាស់​អំពើហិង្សា រួម​ទាំងសហរដ្ឋ​អាមេ​រិក​ និងអ៊ីស្រាអែលផង​ដែរ។

លោក Pfister បាន​និយាយថា៖ « សហរដ្ឋ​អាមេរិក និងអ៊ីស្រាអែល​បាន​វាយ​ប្រហារអ៊ីរ៉ង់​ពី​លើអាកាស។ ធ្វើដូច្នេះ! ពួក​គេដូចជាអ៊ីរ៉ង់ដែរ បាន​រំលោភ​ច្បាប់អន្តរជាតិ»៕

ប្រែ​សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម