Connect with us

សេដ្ឋកិច្ច

ភោជនីយដ្ឋាន យុី សាង ដាក់បង្ហាញផលិតផលទេសចរណ៍កសិកម្មកម្ពុជា​​ ​«អំបុក ឌីមសាំ និងស្រា Metodo Classico »

បានផុស

នៅ

កាលពីថ្ងៃទី ៧ ខែមីនា ភោជនីយដ្ឋាន យុី សាង (Yi Sang Restaurant) សាខាបឹងស្នោ បានរៀបចំកម្មវិធីតាំងពិព័រណ៍ម្ហូបអាហារដ៏សំខាន់មួយ ដើម្បីអបអរសាទរចំពោះការបញ្ចូល​អំបុក (អង្ករ​ស្រូវថ្មី​របស់កម្ពុជា) ជាគ្រឿងផ្សំលំដាប់ពិភពលោក។ ក្រោម​កិច្ចសហការប្រកបដោយភាពច្នៃប្រឌិតជាមួយក្រុមហ៊ុននាំចូល​ និងចែកចាយស្រាទំពាំងបាយជូរ Celliers d’Asie ព្រឹត្តិការណ៍នេះបាន​ដាក់បញ្ចូនគ្នានូវ ឌីមសាំ ធ្វើដោយដៃ ជាមួយនឹង​ស្រា FERRARI (Metodo Classico) ដែលជាស្រាសំប៉ាញលំដាប់ខ្ពស់ ល្បីល្បាញប្រណិត ​ផលិតតាមបែបប្រពៃណី និងមាន​គុណភាពដែលគេ​ទទួលស្គាល់ជាសកល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីបទពិសោធន៍ធ្វើម្ហូប ព្រឹត្តិការណ៍នេះបានបម្រើជាវេទិកាមួយដើម្បីផ្សព្វផ្សាយទេសចរណ៍កសិកម្មកម្ពុជា។ តាមរយៈការលើកកម្ពស់ម្ហូបប្រពៃណីដ៏សាមញ្ញដូចជាអំបុកទៅជាមុខម្ហូប​ថ្មី​ Yi Sang មានគោលបំណងទាក់ទាញ «ទេសចរភ្លក់ម្ហូបអាហារ» ទូទាំងពិភពលោក និងបង្ហាញពីភាពសម្បូរបែបនៃបេតិកភណ្ឌខ្មែរទៅកាន់ពិភពលោក។

 ម៉ឺនុយដែលបានរៀបចំយ៉ាងយកចិត្តទុកដាក់នេះ បានបញ្ចូល ឌីមសាំពិសេស ជាច្រើនមុខ ​ហើយ​មុខម្ហូបនីមួយៗ ត្រូវបាន​ធ្វើឡើង​ពីអំបុក​យ៉ាងយកចិត្តទុកដាក់​ ដើម្បីផ្តល់នូវវាយនភាពពិសេស និងរសជាតិដ៏ឈ្ងុយឆ្ងាញ់។

លោក Luu Meng នាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃក្រុមហ៊ុនបដិសណ្ឋារកិច្ច Almond Hospitality បានកត់សម្គាល់ថា ព្រឹត្តិការណ៍នេះគឺលើសពីការភ្លក់រស​ម្ហូបសាមញ្ញៗ​។

លោកបាន​ថ្លែងយ៉ាងដូច្នេះថា៖ «ព្រឹត្តិការណ៍នេះគឺជា​ការ​បង្ហាញ​​អំបុក​​កម្ពុជា​ទៅ​ដល់​ពិភពលោក។ អំបុកក៏ជា​គ្រឿងផ្សំ​ដ៏​ល្អ​បំផុត​មួយ​នៅ​ទូទាំង​ពិភពលោក ដែល​អាច​លើករស់ជាតិ​​ម្ហូប​អាហារ​គ្រប់​ប្រភេទ។ ខ្ញុំ​មាន​មោទនភាព​ក្នុង​ការ​បង្ហាញថា ​​​របៀបធ្វើ​ម្ហូបតាម​ប្រពៃណី​របស់​កម្ពុជា និង​ចិន​ អាច​លាយ​បញ្ចូល​គ្នា​បាន​យ៉ាង​ល្អតាម​រយៈអំបុក ដែល​បាន​មកពីវាលស្រែរបស់យើង»។

ដោយឡែក លោក Jeroen Van Daalen អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន​ Celliers d’Asie វិញ​ បានសម្តែងមោទនភាពចំពោះការឧបត្ថម្ភសហការនេះ ដោយបញ្ជាក់ថា ការ​ដាក់បញ្ចូននៃ​គ្រឿងផ្សំកម្ពុជា បច្ចេកទេសចិន និងស្រាសំប៉ាញ FERRARI លំដាប់ពិភពលោក បានចាប់យក​នូវស្មារតីនៃ «ការរួបរួមគ្នា» និង​ការឆ្លងវប្បធម៌គ្នា យ៉ាងល្អ​។

ព្រឹត្តិការណ៍​ដដែល បានបញ្ចប់ទៅ​ដោយមាន​ការកោត​សរសើរយ៉ាងខ្លាំងពីភ្ញៀវកិត្តិយស រួមទាំងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាផងដែរ។

បន្ទាប់ពីភាពជោគជ័យនៃការតាំងពិព័រណ៍នេះ ក្រុមហ៊ុន Yi Sang និងក្រុមហ៊ុន Almond Hospitality Group បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការច្នៃប្រឌិតម្ហូបអាហារដែលមានឫសគល់នៅក្នុងបេតិកភណ្ឌ។ ក្រុមហ៊ុន​នៅតែប្តេជ្ញាចិត្តក្នុងការស្វែងរក និងលើកកម្ពស់ផលិតផលដែលដាំដុះនៅ​កម្ពុជា ដោយខិតខំឥតឈប់ឈរដើម្បីបង្កើតបទពិសោធន៍​ពិសារអាហារ ដែលផ្តល់​តម្លៃដល់ការខិតខំប្រឹងប្រែងរបស់កសិករក្នុងស្រុក និងជំរុញកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិឱ្យ​ក្លាយជាគោលដៅឈានមុខគេសម្រាប់ទេសចរណ៍វប្បធម៌ និងម្ហូបអាហារ។

តាមរយៈការរួមបញ្ចូលគ្រឿងផ្សំក្នុងស្រុក​ក្នុងម្ហូបអាហារសម័យ​ទំនើប ភោជនីយដ្ឋាន Yi Sang បន្តកំណត់ស្តង់ដារថ្មីសម្រាប់ឧត្តមភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម