សន្តិសុខសង្គម
សប្តាហ៍ទី១ ដើមខែមីនា សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង៧០នាក់បញ្ជូនទៅតុលាការ
ក្នុងរយៈពេល ១សប្តាហ៍ពេញ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនគរបាលជាតិគ្រប់មូលដ្ឋានបានបន្តប្រតិបត្តិការអនុវត្តច្បាប់ដោយបង្ក្រាបក្មេងទំនើងបានចំនួន១៤ករណី និងបានឃាត់ខ្លួនជនបង្កសរុប៧៧នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។ នេះបើយោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ។
តាមរបាយការណ៍ ប្រតិបត្តិការបង្ក្រាបក្មេងទំនើងក្នុងសប្ដាហ៍កន្លងទៅនោះ រួមមាន រាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពត កំពង់ធំ ព្រះវិហារ ក្រចេះ ត្បូងឃ្មុំ និងខេត្តស្វាយរៀង ខណៈក្មេងទំនើងដែលរត់គេចខ្លួនផ្សេងទៀត សមត្ថកិច្ចបាននិងកំពុងសហការស្រាវជ្រាវ តាមឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការឱ្យបានជាដាច់ខាត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសង្កត់ធ្ងន់ជាថ្មីទៀតឱ្យអាជ្ញាធរមូលដ្ឋាន អនុវត្តវិធានការក្ដៅ បង្ក្រាបក្មេងទំនើងដោយគ្មានការលើកលែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ខណៈអាណាព្យាបាល ត្រូវបានសម្ដេចទទូចឱ្យយកចិត្តទុកដាក់អប់រំ និងតាមដានសកម្មភាពកូនចៅ ព្រមទាំងសហការផ្ដល់ព័ត៌មានជូនសមត្ថកិច្ច។
ស្របតាមច្បាប់ និងបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី នាយករដ្ឋមន្រ្តី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ កំណត់យកការដោះស្រាយបញ្ហាក្មេងទំនើង ជាវិញ្ញាសាអាទិភាពនៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ខណៈកម្លាំងនគរបាលជាតិ ត្រូវបង្កើនសកម្មភាពល្បាតតាមដាន និងបង្ក្រាបក្មេងទំនើងឱ្យបានលឿនបំផុត។
កាលពីខែកុម្ភៈ ឆ្នាំ២០២៦ នគរបាលជាតិ បានបង្ក្រាប ក្មេងទំនើងចំនួន១០៤ករណី ឃាត់ខ្លួនជនបង្ក៣៧៦នាក់បញ្ជូនទៅស្ថាប័នតុលាការ ដើម្បីទទួលការផ្ដន្ទាទោស៕
ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


