ព័ត៌មានជាតិ
ក្រសួងការងារ បន្តនាំយកឱកាសការងារប្រមាណ ១ ០០០កន្លែងទៅដល់មូលដ្ឋានខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦ រោងចក្រ សហគ្រាស និងក្រុមហ៊ុនធំៗចំនួន៤ បានចូលរួមសម្ភាសន៍ជ្រើសរើសបុគ្គលិកដោយផ្ទាល់ នៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានប្រព្រឹត្តទៅនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ វេទិកានេះបាននាំយកឱកាសការងារប្រមាណ ១ ០០០កន្លែង មកបង្ហាញជូនដល់ប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ក្នុងយុទ្ធនាការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលរៀបចំឡើងជារៀងរាល់សប្តាហ៍នៅតាមមូលដ្ឋានគោលដៅ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»។

ក្នុងឱកាសជួបជាមួយប្រជាពលរដ្ឋដែលចូលរួម សម្ភាសន៍ស្វែងរកការងារនៅបរិវេណសាលាស្រុកស្វាយចេក លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ក្រសួងបាននិងកំពុងខិតខំប្រមូលផ្ដុំព័ត៌មានការងារឱ្យបានសម្បូរបែបបំផុត ដើម្បីដាក់ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។ ជាក់ស្តែង ក្នុងវេទិកានៅថ្ងៃនេះ ប្រជាពលរដ្ឋ យុវជន និងជាពិសេសអតីតពលករដែលត្រឡប់មកពីប្រទេសថៃ អាចធ្វើការចុះឈ្មោះ និងសម្ភាសន៍ដើម្បីទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗទាំង ៤ ដែលបានមកដល់ទីតាំងផ្ទាល់តែម្ដង។

លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការនាំយកឱកាសការងារមកដល់កៀកផ្ទះបែបនេះ គឺជាយុទ្ធសាស្ត្រថ្មីដែលជួយកាត់បន្ថយទាំងពេលវេលា និងការចំណាយថវិការបស់បងប្អូន ដែលខុសពីសម័យមុនដែលត្រូវធ្វើដំណើរទៅស្វែងរកការងារដោយខ្លួនឯង។ ទន្ទឹមនឹងនេះ លោកបានលើកទឹកចិត្តឱ្យបងប្អូនងាកមកចាប់យកការងារក្នុងស្រុក ដែលមានប្រាក់ឈ្នួលសមរម្យ លក្ខខណ្ឌការងារល្អ និងមានឱកាសរស់នៅជួបជុំក្រុមគ្រួសារ មើលថែទាំកូនចៅ និងឪពុកម្ដាយ។ ការធ្វើការក្នុងស្រុកមិនត្រឹមតែជៀសផុតពីការកេងប្រវ័ញ្ចកម្លាំងពលកម្មខុសច្បាប់នៅក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវអត្ថប្រយោជន៍ និងការគាំពារពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) យ៉ាងពេញលេញផងដែរ។

ក្រៅពីការផ្តល់ការងារ លោក ប៉ុក ប៉ាន់ ក៏បានជំរុញឱ្យយុវជន និងពលករដែលត្រឡប់ពីក្រៅប្រទេស ចាប់យកការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស (TVET 1.5M) ដែលជាកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបាននូវគោលដៅ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។ ចំពោះបងប្អូនដែលមានជំនាញស្រាប់តែមិនទាន់មានវិញ្ញាបនបត្រទទួលស្គាល់ ក្រសួងក៏បានដាក់ចេញនូវប្រព័ន្ធវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) ដែលអនុញ្ញាតឱ្យបុគ្គលគ្រប់រូបអាចស្នើសុំធ្វើតេស្តដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញផ្លូវការ។

សូមជម្រាបជូនផងដែរថា ឱកាសការងារ ១ ០០០កន្លែង ក្នុងខេត្តបន្ទាយមានជ័យនេះ គឺជាផ្នែកមួយនៃឱកាសការងារសរុបជាង ៨៣ ០០០កន្លែង ដែលក្រសួងកំពុងផ្ដល់ជូននៅទូទាំងប្រទេស៕




-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


