ព័ត៌មានជាតិ
មុខរបរជាអ្នកដាំពោតក្រហម សល់ពេលដើរទិញអេតចាយ មួយខែចំណេញ ១ លានរៀល
ជាកសិករមួយរូបប្រកបរបរដាំពោតក្រហម និងម្ទេស រស់នៅក្នុងភូមិទួល ឃុំចែងមាជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ទំនេរពីការដាំដុះដំណាំកសិកម្ម បានសម្រេចដើរទិញអេតចាយ រកចំណូលបន្ថែមពីលើរបរកសិកម្ម ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបានយ៉ាងប្រសើរ ដោយអាចទទួលបានប្រាក់ចំណេញក្នុងមួយខែ ១ លានរៀល។

លោក ជិន គ្រក់ បានឱ្យដឹងថា ដោយសារតែផលដំណាំបានប្រឈមនឹងការខូចខាតពីអាកាសធាតុជាញឹកញ៉ាប់ ហើយមិនសូវបានផលចំណេញ លោកក៏បានសាកល្បងដើរទិញអេតចាយតាមភូមិក្រែងបានទប់ទល់ជីវភាពក្នុងគ្រួសារ។
លោកថា «ការទិញអេតចាយនេះ ក្នុងមួយខែទើបលក់ចេញម្តង ហើយប្រាក់ចំណេញក្នុងមួយខែ អាចរកបានចន្លោះពី ១ លានរៀល ដល់ ១ លាន ២០ ម៉ឺនរៀល គ្រាន់បានទ្រទ្រង់ជីវភាពប្រចាំថ្ងៃបានប្រសើរជាងគ្រាកន្លងទៅ»។

បើតាមលោក ជិន គ្រក់ មុខរបរថ្មីនេះ លោកទើបតែចាប់ផ្តើមបានប្រហែល ៥ ខែ ប៉ុណ្ណោះ តែលោកក៏មិនបញ្ចប់វាដែរ ដោយសង្ឃឹមថានឹងអាចរកប្រាក់ចំណេញច្រើនជាងនេះនៅពេលខាងមុខ ខណៈលោកបានដាក់ទីតាំងអេតចាយមួយកន្លែងទៀតនៅខេត្តប៉ៃលិន ហើយកន្លែងទទួលទិញនៅខេត្តបាត់ដំបង ក្នុងនោះការដឹងជញ្ជូនក៏ខាងស្តង់ទទួលទិញយករថយន្តមកដឹងផ្ទាល់ផងដែរ ដោយមិនពិបាកចំណាយថ្លៃដឹកនោះទេ៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


