ព័ត៌មានអន្ដរជាតិ
ប្រធាន IAEA ជំរុញឲ្យគ្រប់ភាគីអត់ធ្មត់ ក្រោយគ្រាប់ផ្លោងវាយប្រហារចំរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់
អ្នកឃ្លាំមើលកម្មវិធីនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN) លោក Rafael Grossi នៅថ្ងៃពុធទី១៨មីនានេះ បានអំពាវនាវឲ្យគ្រប់ភាគីអត់ធ្មត់យ៉ាងខ្លាំងបំផុត ដើម្បីចៀសវាងហានិភ័យនៃគ្រោះថ្នាក់នុយក្លេអ៊ែរ បន្ទាប់ពីអាជ្ញាធរអ៊ីរ៉ង់បានរាយការណ៍ពីផលប៉ះពាល់នៃគ្រាប់ផ្លោង ដែលវាយប្រហារក្បែររោងចក្រថាមពលនុយក្លេអ៊ែរ កំពុងដំណើរការតែមួយគត់នៅក្នុងប្រទេសអ៊ីរ៉ង់។

ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ត្រូវបានជូនដំណឹងដោយភាគីអ៊ីរ៉ង់ថា គ្រាប់ផ្លោងមួយបានវាយប្រហារបរិវេណរោងចក្រ Bushehr NPP កាលពីល្ងាចថ្ងៃអង្គារ។ នេះបើយោងតាមការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ទីភ្នាក់ងារដែលមានមូលដ្ឋាននៅទីក្រុងវីយែន។ ប៉ុន្តែមិនមានការខូចខាតដល់រោងចក្រ ឬរបួសដល់បុគ្គលិកណាម្នាក់ឡើយ។
លោក Rafael Grossi ប្រធានទីភ្នាក់ងារនៃថាមពលអាតូមិកអន្តរជាតិ (IAEA) បានគូសបញ្ជាក់សារជាថ្មីនូវការអំពាវនាវរបស់លោក សូមឲ្យអត់ធ្មត់ខ្ពស់បំផុត នៅក្នុងអំឡុងពេលជម្លោះមួយនេះ។ ជាពិសេស គឺដើម្បីចៀសវាង ហានិភ័យនៃគ្រោះថ្នាក់នុយក្លេអ៊ែរ។
ទីក្រុងតេហេរ៉ង់បានស្ថិតនៅក្រោមទណ្ឌកម្មដ៏ធ្ងន់ធ្ងររបស់អាមេរិកចាប់តាំងពីឆ្នាំ ២០១៨ នៅពេលដែលទីក្រុងវ៉ាស៊ីនតោន បានដកខ្លួនចេញពីកិច្ចព្រមព្រៀងមួយដែលផ្តល់ការបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ ជាថ្នូរនឹងការទប់ស្កាត់សកម្មភាពនុយក្លេអ៊ែររបស់ខ្លួនដែលត្រូវបានរចនាឡើងដើម្បីការពារខ្លួនពីការអភិវឌ្ឍក្បាលគ្រាប់បរមាណូ។ យ៉ាងណា អ៊ីរ៉ង់តែងតែបដិសេធមហិច្ឆតាណាមួយក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដោយលើកហេតុផលថា សកម្មភាពរបស់ខ្លួនគឺសន្តិភាពទាំងស្រុង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


