ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បញ្ជាក់ពីកិច្ចខិតខំរបស់កម្ពុជាក្នុងការលុបបំបាត់ Scams ឱ្យអស់ ប្រាប់មន្ត្រីទូតកាណាដា
ឧបនាយករដ្ឋមន្ត្រីប្រចាំការ លោក វង្សី វិស្សុត និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបាននិងកំពុងអនុវត្តវិធានការបង្ក្រាបយ៉ាងខ្លាំងក្លាចំពោះសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកើតមាននៅកម្ពុជា ប្រាប់ទៅកាន់លោក Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដា។

ការបញ្ជាក់បែបនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកម្លាំងមានសមត្ថកិច្ចកំពុងបន្តប្រតិបត្តិការដោយមិនដកដៃក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ខណៈកម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្តធ្វើយ៉ាងណាបោសសម្អាត និងលុបបំបាត់បញ្ហានេះឱ្យអស់ពីប្រទេសកម្ពុជា ត្រឹមខែមេសា ឆ្នាំ២០២៦ខាងមុខនេះ ដោយគ្មានការលើកលែងនោះឡើយ។
នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងពាក់ព័ន្ធនឹងបញ្ហា Online Scams នេះ ដោយអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំយ៉ាងខ្លាំងក្លាក្នុងការបង្ក្រាប និងបោសសម្អាត Online Scam នេះឱ្យអស់។

តាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលខាងលើ Online Scams គឺមិនបានផ្ដល់ប្រយោជន៍ដល់កម្ពុជាឡើយ តែផ្ទុយទៅវិញ បញ្ហានេះថែមទាំងបានបង្កផលប៉ះពាល់អវិជ្ជមានជាច្រើនដល់ការវិនិយោគរបស់បរទេស ទេសចរអន្តរជាតិ និងជាពិសេសធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិ។
លោក ក៏បានប្រាប់ឯកអគ្គរដ្ឋទូតកាណាដា ដែលថ្មីៗនេះ កម្ពុជាបានតាក់តែងសេចក្តីព្រាងច្បាប់មួយស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយទទួលការអនុម័តពីគណៈរដ្ឋមន្ត្រី និងបានបញ្ជូនសេចក្ដីព្រាងច្បាប់នេះដល់រដ្ឋសភារួចហើយផងដែរ។

ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាពេលនេះ ត្រូវបានលោកឯកអគ្គរដ្ឋទូត Christian DesRoches ធ្វើការវាយតម្លៃខ្ពស់ដែលរាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈក្នុងការដោះស្រាយបញ្ហា Online Scams ដែលកំពុងក្លាយជាកង្វល់រួមរបស់សកលលោកពេលបច្ចុប្បន្ន។
យោងតាមរបាយការណ៍របស់លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ រយៈពេលជាង២ខែដើមឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ បានចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន៩៨កន្លែង ដោយឃាត់ខ្លួនបានមនុស្សយ៉ាងហោចចំនួន៥ ៧៧១នាក់ ស្មើនឹង២៣សញ្ជាតិ។ លោក ទូច សុខៈ បានអះអាងថា បណ្ដាញឧក្រិដ្ឋកម្មឆបោកធំៗគឺត្រូវបានសមត្ថកិច្ចបំបែកសំបុកជាបន្តបន្ទាប់៕
ដោយ៖ធឿន វ៉ាន់សុង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


