Connect with us

កីឡា

Sadio Mane ចេញ​សេចក្តី​ថ្លែង​ការណ៍​ថា ការ​ប្រកួត​​នៅ​អាហ្វ្រិក​មាន​អំពើ​ពុក​រលួយ​ច្រើន​

បានផុស

នៅ

កីឡាករ​ជម្រើស​ជាតិ​សេណេហ្គាល់ Sadio Mane បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ បន្ទាប់​ពី​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ត្រូវ​បាន​កាត់​សេចក្តី​ឲ្យ​ចាញ់ ម៉ារ៉ុក ០-៣ សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់​ទ្វីប​អាហ្វ្រិក ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេណេហ្គាល់ បានឈ្នះ​ជើង​ឯក​ទ្វីប​អាហ្វ្រិក Africa Cup of Nations ឆ្នាំ ២០២៥ បាន​ប្រមាណ ២ ខែ​មក ហើយ បន្ទាប់​ពី​ពួក​គេ​បានឈ្នះ ក្រុម​ជម្រើស​ជាតិ​ម៉ារ៉ុក ដោយ​លទ្ធផល ១-០ កាល​ពី​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ ២០២៦។ ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រនោះ នៅ​ចុង​ម៉ោង អាជ្ញា​កណ្តាល​បាន​ផ្តល់​ពិន័យ ១១ ម៉ែត្រ ឲ្យ​ម្ចាស់​ផ្ទះ ម៉ារ៉ុក ដែល​បាន​ធ្វើ​ឲ្យ សេណេហ្គាល់ មិន​ពេញ​ចិត្ត និង​បាន​ដើរ​ចេញ​ពីទី​លាន​ប្រមាណ ២០ នាទី​​ដើម្បី​ជា​ការ​តវ៉ា​ប្រឆាំង​នឹង​អាជ្ញា​កណ្តាល។

នៅ​ពេល​នោះ ម៉ារ៉ុក ​បាន​ស៊ុត​បាល់​ ១១ ម៉ែត្រ មិន​ចូល​ ដែល​ធ្វើ​ឲ្យ​លទ្ធផល ស្មើគ្នា ០-០ សម្រាប់ ៩០​ នាទី ហើយ​ត្រូវ​បន្ថែម​ម៉ោង ១៥ នាទី​ពីរដង។ ​ការ​ប្រកួត ១៥ នាទី​ពីរ​ដង សេណេហ្គាល់ រក​បាន ១ គ្រាប់​ដែល​ជា​គ្រាប់​បាល់ជ័យជម្នះ​ដើម្បី​គ្រង​ជើង​ឯក។ ទោះ​បី​ជា​យ៉ាង​ណា ​មាន​ការតវ៉ា ដោយ​ចោទថា ក្រុម​សេណេហ្គាល់ បាន​ប្រព្រឹត្ត​ធ្ងន់​ធ្ងរ​ទៅ​វិញ។ ពួក​គេ​ចោទ​ថា កីឡាករ​សេណេហ្គាល់​ដើរ​ចេញ​ពី​ទី​លាន​ទាំង​ការ​ប្រកួត​មិន​ទាន់​ចប់​ដែល​នេះ​ជា​កំហុស​ធ្ងន់​ធ្ងរ​ ទើប​នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ ២០២៦ ក្រុម​វិច្ឆ័យ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អាហ្វ្រិក​បាន​សម្រេច​ឲ្យ សេណេហ្គាល់​ ចាញ់ ០-៣ ហើយ​ផ្តល់​ពាន​រង្វាន់​ទៅ​ម៉ារ៉ុក​វិញ។

កីឡាករ Sadio Mane ចេញ​សេចក្តី​ថ្លែង​ការណ៍​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​ខ្លួន​ដោយ​បាន​លើក​ឡើង​ពី​អំពើ​ពុក​រលួយ និងបាល់ទាត់​ទ្វីប​អាហ្វ្រិក​ដើរ​ថយ​ក្រោយ។

កីឡាករ​បាន​សរសេរ​ថា ៖«អ្វី​ដែល​បាន​កើត​ឡើង​​កន្លង​យូរ​ទៅ​ហើយ។ នេះ​មិន​មែន​ជា​បាល់ទាត់​ដែល​យើង​ទាំង​​អស់​គ្នា​ខំ​ប្រឹង​នោះ​ទេ។ នេះ​​មិន​មែន​ជា​ទ្វីប​អាហ្វ្រិក​ដែល​យើង​ជឿ​ទុក​ចិត្ត​​នោះ​ទេ។ មាន​អំពើ​ពុក​រលួយ​ជា​ច្រើន​​កើត​មាន​នៅ​ក្នុង​ការ​ប្រកួត​របស់​ពួក​យើង ហើយ​​វា​កំពុង​តែ​សម្លាប់ឆន្ទៈ​អ្នក​គាំទ្រ​រាប់​លាន​នាក់​ទូទាំង​ទ្វីប។ កីឡាករ​បាន​លះ​បង់​គ្រប់​​បែប​យ៉ាង​នៅ​លើ​ទី​លាន ប៉ុន្តែ​ការ​សម្រេច​​លើ​ការ​ប្រកួត និង​ពាន​រង្វាន់ បែរ​ជា​​នៅ​ក្រៅ​ទី​លាន​ទៅ​វិញ»។

«ខ្ញុំ​ពិត​ជា​សោក​ស្តាយ​យ៉ាង​ខ្លាំង​ដែល​មិន​គ្រាន់​តែ​ប្រទេស​ សេណេហ្គាល់​ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​បាល់ទាត់​អាហ្វ្រិក​​ទាំង​មូល។ យើងសម​តែ​ទទួល​បាន​​ល្អ​ប្រសើរ។ អ្នក​គាំទ្រ​សម​​តែ​ទទួល​បាន​យុត្តិធម៌ តម្លាភាព និង​ការ​គោរព»។

សូម​បញ្ជាក់​ថា Sadio Mane ត្រូវ​បាន​គេ​ឃើញ​ជា​កីឡាករ​ម្នាក់​ដែលបន្ត​ស្ថិត​នៅ​លើ​ទី​លាន​​ មិន​ដើរ​ចេញ​ពី​ទី​លាន​ទេ​ ខណៈ​​ពេល​មិត្ត​រួម​ក្រុម​ផ្សេង​ៗ​ទៀត​បាន​ដើរ​ចេញ​ពី​លាន​ដើ​ម្បី​ជា​ការ​តវ៉ា​ទៅ​នឹង​អាជ្ញា​កណ្តាល​សម្រាប់​ការ​ដឹក​នាំ​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នោះ៕

ប្រែ​សម្រួល៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម