Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ប្ដេជ្ញា​ផ្ដល់ហិរញ្ញប្បទានជាង​ ៥០ ប៊ីលាន​ដុល្លារ​ទៅ​អាហ្វ្រិក​ ​គាំទ្រ​គម្រោង​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​រាប់​សិប​

បានផុស

នៅ

ប្រធានាធិបតីចិន លោក ស៊ី​ ជិនពីង​ ​នា​ថ្ងៃព្រហស្បតិ៍នេះ​ ​បានសន្យាផ្តល់ហិរញ្ញប្បទានថ្មីចំនួន ៥១ ​ប៊ីលានដុល្លារដល់ទ្វីបអាហ្រ្វិក ដើម្បី​​គាំទ្រ​គម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ៣០​ នៅទូទាំងទ្វីប ​ហើយ​សន្យាថានឹងបង្កើតការងារយ៉ាងហោចណាស់ ១ លាន កន្លែង​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសុន្ទរកថានៅឯកិច្ចប្រជុំកំពូលនៃ​វេទិកា​កិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក នា​ក្រុង​ប៉េកាំង​​ លោក ស៊ី​ បានសន្យាជាមួយប្រតិភូមកពីប្រទេសអាហ្វ្រិកជាង ៥០ ថា ​ចិនដែល​មាន​ទំហំ​សេដ្ឋកិច្ច​ ១៩ ទ្រីលាន​ដុល្លារ​ ​នឹងធ្វើឱ្យប្រសើរឡើង​នូវ​ទីផ្សាររបស់ខ្លួនសម្រាប់ពាណិជ្ជកម្មអាហ្វ្រិក។

​បើ​តាម​រ៉យទ័រ​ កិច្ចប្រជុំកំពូល​ឆ្នាំនេះនឹង​​កំណត់របៀបវារៈរយៈពេល៣​ឆ្នាំ សម្រាប់ទំនាក់ទំនងរវាង​ចិន​ និងទ្វីបអាហ្វ្រិក​ ដែលសម្បូរ​ធន​ធាន​ និង​មានកំណើនសេដ្ឋកិច្ច​លឿនបំផុតរបស់ពិភពលោក។ លោក​ ស៊ី​ ថ្លែង​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ថា​ ​ចិន​បានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកដំណើរការគម្រោងថាមពលស្អាតចំនួន ៣០ នៅទ្វីបអាហ្រ្វិក ហើយថែមទាំងគាំទ្រដល់គោលដៅថាមពលនុយក្លេអ៊ែររបស់ទ្វីប ដោយជួយដោះស្រាយឱនភាពថាមពល ដែល​ជា​ឧបសគ្គ​រាំង​រាំង​ការ​ឆ្ពោះ​ទៅ​រក​គោលដៅឧស្សាហូបនីយកម្ម​គ្រប់​ជ្រុង​ជ្រោយ​របស់​ទ្វីបអាហ្រ្វិក។

​ប្រធានាធិបតីដដែល​បាន​ថ្លែង​ថា​ ​ចិនក៏បានរៀបចំផង​ដែរ​ ដើម្បីអនុវត្តគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធចំនួន ៣០ នៅទ្វីបអាហ្រ្វិក ហើយដាក់បញ្ចូលបណ្តាញតភ្ជាប់​ចិន-អាហ្វ្រិក ដែល​​រួម​មាន​ផ្លូវគោក និងសមុទ្រ និងការអភិវឌ្ឍ​រួម​បញ្ជូល​។លោក​បានបន្ថែមថា៖ «យើងត្រៀមខ្លួនជាស្រេច ដើម្បីជួយក្នុងការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរីទ្វីបអាហ្រ្វិក និងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការផ្នែកដឹកជញ្ជូន និងហិរញ្ញវត្ថុ ដើម្បីជាប្រយោជន៍នៃការអភិវឌ្ឍន៍អន្តរតំបន់នៅទ្វីបអាហ្វ្រិក»។

ចិននឹងបង្កើន​ជំនួយហិរញ្ញវត្ថុចំនួន ៣៦០ ប៊ីលាន​យន់ (៥០,៧២ ប៊ីលាន​ដុល្លារ​) ដល់​បណ្ដា​រដ្ឋ​អាហ្វ្រិក​ ដែល​ ២១០ ប៊ីលាន​យន់ក្នុង​នោះ​ នឹង​បញ្ចេញតាមរយៈបណ្តាញឥណទាន ​ហើយ​យ៉ាងហោចណាស់ ៧០ ប៊ី​លាន នឹង​បញ្ចេញ​ក្នុងការវិនិយោគថ្មីដោយក្រុមហ៊ុនចិន ជាមួយនឹងចំនួនតិចតួច​ក្នុងជំនួយយោធា និងគម្រោងផ្សេងៗទៀត។ ​នេះ​បើ​តាម​លោក​ ស៊ី​ ដដែល​។

គួរ​គូស​បញ្ជាក់​ថា​ ចិន​បាន​បង្កើន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​របស់​ខ្លួន​ដើម្បី​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួច​ផ្ដើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ​របស់​ខ្លួន​។ អ្នក​វិភាគ​មើល​ឃើញ​ថា​ ក្រៅ​ពី​ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ ចិន​ក៏​ទទួល​ប្រយោជន៍​ផ្នែក​ភូមិសាស្រ្ត​នយោបាយ​ផង​ដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤២ វិនាទី មុន

ទាហានថៃឃាត់ខ្លួនជនជាតិថៃ ៣ នាក់ និងខ្មែរម្នាក់ ក្រោយលបឆ្លងអូរចេញពីកម្ពុជាចូលទឹកដីថៃ

ព័ត៌មានជាតិ១១ នាទីutes មុន

វិសោធនកម្មមាត្រា៣៣៖ រដ្ឋមន្ត្រីយុត្តិធម៌ ថា ដើម្បីបន្សុទ្ធទឹកចិត្តស្នេហាជាតិរបស់ពលរដ្ឋខ្មែរ

សន្តិសុខសង្គម១៥ នាទីutes មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

ព័ត៌មានជាតិ១ ម៉ោង មុន

ចិន ចង់ឃើញកម្ពុជា និងថៃ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងស្ម័គ្រខ្លួនចង់ជួយសម្របសម្រួលដោយយុត្តិធម៌

ព័ត៌មានជាតិ២ ម៉ោង មុន

ចៅសង្កាត់ចាក់អង្រែក្រោម៖ ច្បាប់ដកសញ្ជាតិ គឺជាអាវុធកម្ចាត់ជនចង់បំផ្លាញសន្តិភាពរបស់កម្ពុជា

កងការពារអាកាស
ព័ត៌មានជាតិ២៣ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម