ព័ត៌មានជាតិ
ត្រៀមទូរស័ព្ទដៃ! ចុងសប្តាហ៍នេះ ក្រសួងទេសចរណ៍ បើកប្រកួតថតវីដេអូខ្លីពីព្រឹត្តិការណ៍ “សមរាត្រីអង្គរ”
ក្រសួងទេសចរណ៍ បានប្រកាសបើកការប្រកួតថតវីដេអូខ្លី ដើម្បីផ្តិតយកភាពអស្ចារ្យនៃព្រឹត្តិការណ៍ “សមរាត្រីអង្គរ” ដែលនឹងកើតមានចន្លោះថ្ងៃទី២១-២៣ ខែមីនា តាមរយៈកាមេរ៉ាទូរស័ព្ទដៃ ក្រោមប្រធានបទ «អច្ឆរិយភាពអង្គរ» ជាមួយលក្ខខណ្ឌតម្រូវមួយចំនួន។ ក្នុងនោះ ក្រសួងក៏បានកំណត់យកជ័យលាភីចំនួន៥ ជាមួយរង្វាន់ជាទឹកប្រាក់ពី ៦០មុឺនរៀល ដល់ ២លានរៀល ។

នេះមិនមែនជាលើកទី១ទេ សម្រាប់ការប្រកួតផ្តិតយករូបភាព នៃព្រឹត្តិការណ៍ដ៏កម្រនេះ។ ឆ្លៀតក្នុងឱកាសនេះ ក្រសួងទេសចរណ៍បានរៀបចំឱ្យមានការប្រកួតថតវីដេអូខ្លី ក្រោមប្រធានបទ «អច្ឆរិយភាពអង្គរ» ឡើង ដើម្បីទាក់ទាញយុវជន និងសាធារណជនក្នុងការចូលរួមថតវីដេអូពីព្រឹត្តិការណ៍សមរាត្រី ខណៈនេះមិនមែនជាលើកទី១ សម្រាប់ការប្រកួតផ្តិតយករូបភាពនៃព្រឹត្តិការណ៍ដ៏កម្រនេះ។
យោងតាមសេចក្តីជូនដំណឹង ការប្រកួតនឹងប្រព្រឹត្តទៅក្នុងអំឡុងថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ដោយបេក្ខជនត្រូវប្រើប្រាស់ទូរស័ព្ទដៃថតវីដេអូផ្ទាល់ ដោយមានលក្ខខណ្ឌតម្រូវដូចជា៖
១. ត្រូវស្នើសុំការចូលរួមប្រកួតតាមរយ: QR Code ។
២. វីដេអូត្រូវតែថតជាមួយទូរសព្ទដៃ ។
៣. វីដេអូត្រូវមានរយៈពេលចន្លោះ ១:៣០នាទី-២:០០នាទី
៤. ត្រូវផ្ញើវីដេអូសម្រេច ដោយភ្ជាប់ជាមួយឈ្មោះតាមរយៈ https://bit.ly/VideoContestEquinoxAngkor ។
ក្រសួងបញ្ជាក់ដែរថា ចំពោះរយៈពេលនៃការទទួលវីដេអូ មានចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។ ឯការប្រកាសលទ្ធផល គឺនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។
ការប្រកួតនេះ នឹងជ្រើសរើសជ័យលាភីចំនួន ៥រូប ដែលនឹងទទួលបានរង្វាន់ជាទឹកប្រាក់ចាប់ពី ៦០ម៉ឺនរៀល ដល់ ២លានរៀល។ ឯការវាយតម្លៃធ្វើឡើងដោយគណៈកម្មការជាអ្នកជំនាញថតរូប ដើម្បីធានាបាននូវគុណភាព និងភាពត្រឹមត្រូវនៃលទ្ធផល ក្នុងនោះរួមមាន លោក ឡាង សុលីណា អគ្គនាយករង នៃក្រសួងទេសចរណ៍ និងជាអ្នកជំនាញថតរូបមានបទពិសោធ ២០ឆ្នាំ និងលោក យីន ពិសិដ្ឋ អ្នកជំនាញថតរូបដែលមានបទពិសោធជាង ១០ឆ្នាំ ។
ក្រសួងទេសចរណ៍រំពឹងដែរថា កម្មវិធីនេះនឹងរួមចំណែកលើកស្ទួយការផ្សព្វផ្សាយ តំបន់អង្គរ ដែលជាមរតកវប្បធម៌ពិភពលោក និងជំរុញការចូលរួមរបស់យុវជនក្នុងការបង្កើតមាតិកាឌីជីថល ដើម្បីបង្ហាញអត្តសញ្ញាណជាតិទៅកាន់អន្តរជាតិ។ សម្រាប់ព័ត៌មានផ្សេងៗ អាចទំនាក់ទំនងតាមរយៈលេខ ០៦១ ៨៧៩ ៥៨៤ ។


ព្រឹត្តិការណ៍សមរាត្រីអង្គរ គឺជាបាតុភូតធម្មជាតិដ៏កម្រ ជាវេលាដែលព្រះអាទិត្យរះត្រង់កំពូលប្រាង្គនៃប្រាសាទអង្គរវត្ត មិនត្រឹមបង្កើតទិដ្ឋភាពដ៏អស្ចារ្យ តែក៏ឆ្លុះបង្ហាញពីសិល្បៈស្ថាបត្យកម្មបុរាណ និងចំណេះដឹងវិទ្យាសាស្ត្ររបស់បុព្វបុរសខ្មែរ ដែលរៀបចំលំនាំទំនើប អាចកំណត់ទីតាំងដែលព្រះអាទិត្យរះនៅចំណុចប្រាង្គនេះ ជាប្រចាំឆ្នាំ។
តួយ៉ាង បាតុភូតនេះ តែងកើតឡើង ២ដងរៀងរាល់ឆ្នាំ គឺនៅរដូវប្រាំង (មីនា) និង រដូវវស្សា (កញ្ញា) ខណៈបានក្លាយជាសក្តានុពលទេសចរណ៍ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


