Connect with us

កីឡា

ផ្លូវ​ការ! ពាន FIFA ASEAN CUP ​សម្រាប់​តំបន់​អាស៊ាន ចាប់​ប្រកួត​ឆ្នាំ​នេះ

បានផុស

នៅ

សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) បាន​អនុម័ត​ពាន​រង្វាន់​ថ្មី​សម្រាប់​តំបន់​អាស៊ាន​គឺ FIFA ASEAN Cup ដើម្បី​ជួយ​ជំរុញ និង​អភិវឌ្ឍ​កីឡា​បាល់ទាត់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ឲ្យ​កាន់​តែ​ផុល​​ផុស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​គ្រោង​ទុក ពាន​រង្វាន់ FIFA Asean Cup នឹង​ត្រូវ​រៀបចំ​ការ​ប្រកួត​​នៅ​ថ្ងៃ FIFA Day ដែល​លើក​ទី​១ នឹង​ប្រកួត​ចន្លោះ​ខែ​កញ្ញា និង តុលា ឆ្នាំ ២០២៦ ដែល​មាន​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ទាំង ១១ ចូល​រួម​ប្រកួត​គឺ កម្ពុជា វៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា ទីម័រ​ខាង​កើត ឡាវ ព្រុយណេ និង ថៃ។

ពាន​រង្វាន់ FIFA Asean Cup បាន​ចាប់​ផ្តើម​បដិសន្ធិ​ឡើង​ បន្ទាប់​ពី​សមាគម​ប្រជា​ជាតិ​អាស៊ីអាគ្នេយ៍ និង FIFA បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​កាល​ពី​ថ្ងៃ​ទី​ ២៦ ខែ​តុលា ឆ្នាំ ២០២៥ ដោយ​​លោក កៅ គឹមហ៊ួន ជា​អគ្គលេខាធិការ​អាស៊ាន និង​​លោក Gianni Infantino ប្រធាន FIFA  ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។

តាម​ពិត​ទៅ គំនិត​ផ្តួច​ផ្តើម​ពាន​រង្វាន់ FIFA ASEAN Cup នេះ​បាន​កើត​ឡើង​តាំង​ពីឆ្នាំ ២០១៩ នៅ​ពេល​លោក Infantino បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​អាស៊ាន​ដើម្បីជំរុញ​អភិវឌ្ឍ​កីឡា​បាល់ទាត់​នៅ​តំបន់​អាស៊ាន ក្នុង​នោះ​មាន​ទាំង​ការ​បង្កើត​សាលា​បាល់ទាត់​ និង​សកម្មភាព​បាល់ទាត់នៅ​តាម​បណ្តា​ប្រទេស​អាស៊ាន​នានា។

គោល​បំណង​សំខាន់​នៃ​ពាន​រង្វាន់ FIFA ASEAN Cup គឺ​ជំរុញ​វិស័យ​កីឡា​បាល់ទាត់​នៅ​តំបន់​​អាស៊ាន​ឲ្យ​រីក​ចម្រើន ជា​ក្រុម​ជម្រើស​ជាតិ​ទាំង ១១ ប្រទេស។ ការ​ប្រកួត​កម្រិត​ស្តង់ដាទាំង​កីឡាករ គ្រូ​បង្វឹក ហេដ្ឋារចនា​សម្ព័ន្ធ និង​អ្នក​គាំទ្រ ព្រម​ទាំង​ជំរុញ​ការ​រួប​រួម​សាមគ្គី​តាម​រយៈ​កីឡា។

រូប​មន្ត​នៃ​ការ​ប្រកួត​ ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់ FIFA ខ្ពស់​ឡើង​ទៅ​វគ្គសន្សំពិន្ទុ​ក្នុង​ពូល ខណៈ​ក្រុម​ចំណាត់​ថ្នាក់​ទាប​ជាង​គេ​ប្រកួត​ជម្រុះ​បឋម។ នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ក្រុម​លេខ ១ និង​លេខ ២ នៃ​ពូល​នីមួយ​ៗ​ ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ហើយ​ការ​ប្រកួត​វគ្គ ៤ ក្រុម​អាចប្រកួត​តែ​១​ជើង​ប៉ុណ្ណោះ៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម