ព័ត៌មានអន្ដរជាតិ
តើថៃ ខាតបង់ប៉ុន្មានពីការខូចខាតកប៉ាល់ដឹកទំនិញ Mayuree Naree?
នៅថ្ងៃពុធទី១១ខែមីនាឆ្នាំ២០២៦ ប្រទេសថៃ ជួបអារម្មណ៍តក់ស្លុត ព្រោះកប៉ាល់ដឹកទំនិញរបស់ខ្លួនឈ្មោះ Mayuree Naree ត្រូវកងឆ្មាំបដិវត្តន៍ (IRGC) វាយប្រហារ ក្នុងអំឡុងពេលធ្វើដំណើរចេញពីកំពង់ផែ ខាលីហ្វា នៃប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា។

ក្នុងហេតុការណ៍នោះ នាវិក២០នាក់ត្រូវបានជួយសង្គ្រោះនិងជម្លៀសដោយសុវត្ថិភាព ទៅកាន់ប្រទេសអូម៉ង់ ប៉ុន្តែ៣នាក់ទៀត នៅតែរកមិនទាន់ឃើញគិតត្រឹមពេលនេះ។
កប៉ាល់នេះ ជារបស់ក្រុមហ៊ុន Precious Shipping Public Company Limited (PSL) សង់ឡើងក្នុងឆ្នាំ២០១៤ មានប្រវែង១៩៩ម៉ែត្រ, ទទឹង៣២ម៉ែត្រ និងទម្ងន់ផ្ទុកប្រហែល៦៤ ០០០តោន។
កប៉ាល់នេះ តំណាងឲ្យសន្តិសុខស្បៀងនិងពាណិជ្ជកម្មរបស់ថៃនៅមជ្ឈិមបូព៌ា ហើយការរងគ្រោះរបស់វាក៏ជះឥទ្ធិពលខ្លាំងមិនធម្មតាដែរ ដល់ប្រទេសថៃ។

ដូច្នេះមានសំណួរថា តើថៃ ខាតបង់ប៉ុន្មានពីការខូចខាតនាវាដឹកទំនិញ Mayuree Naree នេះ?
ផ្អែកលើរបាយការណ៍សេដ្ឋកិច្ចនិងព័ត៌មានពីរដ្ឋាភិបាលថៃ គិតត្រឹមថ្ងៃទី១៩ខែមីនាឆ្នាំ ២០២៦ ការខាតបង់របស់ថៃពីករណីកប៉ាល់ Mayuree Naree អាចបែងចែកជា ២ ផ្នែកធំៗ៖
១. ការខាតបង់ទ្រព្យសម្បត្តិផ្ទាល់
តាមការផ្សាយរបស់ Bloomberg, Mayuree Naree គឺជាប្រភេទកប៉ាល់ដឹកទំនិញស្ងួត ដែលមានតម្លៃទីផ្សារចន្លោះពី ២៥ ទៅ ៣៥ លានដុល្លារ។ ដោយសារតែវាត្រូវបានមីស៊ីលបាញ់ចំ និងកំពុងអណ្តែតដោយគ្មានការគ្រប់គ្រងក្នុងដែនទឹកអ៊ីរ៉ង់ ដូច្នេះគេសន្មត់ថា វាគឺជា «ការខាតបង់ទាំងស្រុង» បាត់ទៅហើយ។
ម្យ៉ាង កប៉ាល់នេះកំពុងដឹកទំនិញ ដែលគេជឿថាជាផលិតផលកសិកម្មឬដែក ឆ្ពោះទៅកាន់ឥណ្ឌា ដែលអាចមានតម្លៃរាប់លានដុល្លារបន្ថែមទៀត។
ទន្ទឹមនោះ ក្រុមហ៊ុន Precious Shipping Plc អាចនឹងជួបការលំបាកក្នុងការទាមទារសំណង ព្រោះក្រុមហ៊ុនធានារ៉ាប់រងភាគច្រើនមិនរាប់បញ្ចូលការខាតបង់ដែលកើតចេញពី «សកម្មភាពសង្រ្គាម» ទេលើកលែងតែមានកិច្ចសន្យាពិសេសដែលត្រូវបង់ថ្លៃខ្ពស់បំផុត។
២. ផលប៉ះពាល់សេដ្ឋកិច្ចជារួម
ព្រឹត្តិការណ៍នេះ បង្ខំឲ្យកប៉ាល់ថៃផ្សេងទៀត ត្រូវប្តូរផ្លូវ ឬផ្អាកការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលធ្វើឲ្យតម្លៃដឹកជញ្ជូនកើនឡើងចន្លោះពី ២០% ទៅ ៥០%។
ថៃនាំចេញទំនិញទៅកាន់តំបន់នោះរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ជាពិសេសអង្ករនិងគ្រឿងបន្លាស់រថយន្ត។ ដូច្នេះ ការរាំងស្ទះផ្លូវទឹកនេះ ធ្វើឲ្យការនាំចេញរបស់ថៃអាចខាតបង់ចំណូលប្រហែល ២០០ ទៅ ៣០០ លានដុល្លារក្នុងមួយខែ ប្រសិនបើវិបត្តិមិនត្រូវបានដោះស្រាយទេនោះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


