ព័ត៌មានអន្ដរជាតិ
ថៃ អង្វរអ៊ីរ៉ង់ សុំការអនុញ្ញាតឲ្យកប៉ាល់ដឹកទំនិញរបស់ខ្លួន ឆ្លងកាត់ច្រក Hormuz ដោយសុវត្ថិភាព
ក្រោយពីការវាយប្រហាររបស់ឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់លើកប៉ាល់ដឹកទំនិញថៃឈ្មោះ Mayuree Naree នៅច្រក Hormuz ប្រទេសទាំងពីរបានបោះពាក្យសម្តីឌឺដងដាក់គ្នាយ៉ាងខ្លាំង ប៉ុន្តែឥឡូវរដ្ឋាភិបាលទីក្រុងបាងកក ប្រែជាបន្ទន់ឥរិយាបថ ដោយអង្វរឲ្យទីក្រុងតេហេរ៉ង់ បើកភ្លើងបៃតងដើម្បីអនុញ្ញាតឲ្យកប៉ាល់របស់ថៃ ធ្វើដំណើរឆ្លងកាត់ឆ្លងសមុទ្រដ៏សំខាន់នោះ ដោយសុវត្ថិភាព។

តាមការផ្សាយរបស់ The Nation, ក្នុងជំនួបនៅទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែមីនាឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow បានជួបជាមួយឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសថៃ Nasereddin Heydari ដោយលោក Sihasak ទទូចសុំឲ្យកងនាវាចរអ៊ីរ៉ង់ ជួយដល់បេសកកម្មមនុស្សធម៌ និងអនុញ្ញាតឲ្យកប៉ាល់ពាណិជ្ជកម្មថៃ អាចឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព ហើយជួយមើលថែនាវិកថៃទាំង៣នាក់ ដែលជាប់ក្នុងកប៉ាល់ដែលរសាត់អណ្តែតចូលដែនទឹកអ៊ីរ៉ង់ផង។
ពាក់ព័ន្ធរឿងនេះ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់និយាយថា លោកបានរាយការណ៍ជូនរដ្ឋាភិបាលនៅរដ្ឋធានី តេហេរ៉ង់ រួចរាល់ហើយអំពីសំណើនេះ។

សូមជម្រាបជាថ្មី កាលពីថ្ងៃពុធទី១១ខែមីនា កប៉ាល់ដឹកទំនិញថៃ Mayuree Naree ក៏រងការវាយប្រហារដែរ អំឡុងពេលធ្វើដំណើរចេញពីកំពង់ផែ ខាលីហ្វា នៃប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា។
នាវិក២០នាក់ត្រូវបានជួយសង្គ្រោះនិងជម្លៀសដោយសុវត្ថិភាព ទៅកាន់ប្រទេសអូម៉ង់ ប៉ុន្តែ៣នាក់ទៀត នៅតែរកមិនទាន់ឃើញគិតត្រឹមពេលនេះ។
អ៊ីរ៉ង់ បញ្ជាក់ច្បាស់ៗថា ឆ្មាំបដិវត្តន៍ (IRGC) បាញ់កប៉ាល់ថៃ ព្រោះតែ មិនព្រមស្តាប់ការព្រមានហើយថែមទាំងផ្គើនថែមទៀត។ តាមការអះអាងរបស់ IRGC, កប៉ាល់នេះ គឺធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Hormuz ដោយខុសច្បាប់៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


