កីឡា
ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងព្រះសីហនុ បំបែកកំណត់ត្រា អ្នកចូលរួមច្រើនបំផុត
ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានធ្វើឲ្យព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី១១ កាលពីថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ ២០២៦ បានបំបែកកំណត់ត្រាអ្នកចូលរួមច្រើនបំផុតក្នុងរយៈពេល ១០ លើកកន្លងមក។

ចាប់ផ្តើមចេញពីឆ្នេរសមុទ្រអូរឈើទាល ឆ្ពោះទៅដើមឈើចាំស្នេហ៍ និងបត់ទៅ រូបសំណាក់ព្រះថោងតោងស្បៃនាងនាគ មុនពេលវិលត្រឡប់មកកាន់ឆ្នេរសមុទ្រអូរឈើទាលវិញ ដែលជាទីផ្តាច់ព្រ័ត្រគឺជាផ្លូវរត់តាមឆ្នេរសមុទ្រពិសេសប្លែកជាងគេបំផុតនៅក្នុងពិភពលោកដែលមានអាកាសធាតុ និងបរិយាកាសដ៏បរិសុទ្ធ មានទាំងក្លិន និងសំឡេងទឹកសមុទ្របក់បោកទាំងព្រឹកព្រលឹម។ ទីនេះបានរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ ១០ លើកមកហើយ ហើយកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៦ គឺជាព្រឹត្តិការណ៍រត់លើកទី១១ ដែលមានអ្នកចូលរួមច្រើនបំផុតមិនធ្លាប់មាន។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ៖«យើងទទួលបានការជំរុញបន្ថែមពីឯកឧត្តមអភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត ដែលបានកៀរគរប្រជាពលរដ្ឋ សិស្សានុសិស្សនៅក្នុងខេត្តឲ្យមកចូលរួម។ នេះជាមូលហេតុសំខាន់ ធ្វើឲ្យអ្នកចូលរួមកើនជាង ១ ម៉ឺននាក់»។

«យើងមានអ្នកចូលរួមមកពីកន្លែងផ្សេងៗជាង ២ ពាន់នាក់ បូករួមទាំងជនបរទេសមួយចំនួនទៀតបានធ្វើឲ្យយើងទទួលបានអ្នកចូលរួមទាំងអស់ជាង ១ ម៉ឺននាក់។ នេះជាជោគជ័យ និងជាឆ្នាំដំបូងដែលយើងមានអ្នកចូលរួមច្រើនបំផុតក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុងព្រះសីហនុ។ វាបានបំបែកកំណត់ត្រារយៈពេល ១០ លើកមក មុនៗយើងមានអ្នកចូលរួមចន្លោះពី ៣ ទៅ ៥ ពាន់នាក់នាក់ប៉ុណ្ណោះ»។
លោក វ៉ាត់ ចំរើន បានបន្ថែមថា ៖«លទ្ធផលនេះបញ្ជាក់ឲ្យឃើញពីកិច្ចសហការល្អរវាងខេត្តម្ចាស់ផ្ទះ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលខិតខំប្រឹងប្រែងបំផុសចលនានេះឡើង។ អ្វីដែលកាន់តែពិសេសឯកឧត្តមអភិបាលខេត្តចង់ជំរុញឲ្យព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងនេះទៅជា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិពេញ (៤២គីឡូម៉ែត្រ) ស្របតាមលក្ខណៈស្តង់ដាអន្តរជាតិ។ ខ្នាតម៉ារ៉ាតុងអន្តរជាតិពេញគឺយើងនឹងពិនិត្យមើលចំនួនអ្នកចូលរួមក្នុងខេត្ត និងជនបរទេសមកពីក្រៅប្រទេស ថាតើពួកគាត់សំណូមពរបែបណា។ អីចឹងឆ្នាំក្រោយ ឬ ឆ្នាំក្រោយមួយទៀត យើងអាចនឹងដាក់ទៅជារត់ម៉ារ៉ាតុងអន្តរជាតិពេញ (Full Marathon) តែម្តង»។

តាមសេចក្តីប្រកាសរបស់អ្នករៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិព្រះសីហនុ លើកទី១១ កាលពីថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ ២០២៦ គឺអ្នកចូលរូមប្រមាណ ១៥០០០នាក់ ពីព្រោះភាគច្រើនជាប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅក្នុងខេត្តបានចូលរួមរត់ដោយមិនចាំបាច់ចុះឈ្មោះ៕











អត្ថបទ៖ វិរបុត្រ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


