ព័ត៌មានអន្ដរជាតិ
លោក តូ ឡឹម ត្រៀមក្ដាប់តំណែងកំពូល២ក្នុងពេលតែមួយ ស្រដៀងគំរូមេដឹកនាំចិន
មេដឹកនាំកំពូល លោក តូ ឡឹម (To Lam) ត្រូវបានគេរំពឹងយ៉ាងមុតមាំថានឹងក្លាយជា «ប្រធានាធិបតី» ថ្មីរបស់ប្រទេសវៀតណាម នៅក្នុងសម័យប្រជុំរដ្ឋសភាខាងមុខនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ចុះផ្សាយថ្ងៃទី២៣មីនា២០២៦។

ការត្រៀមឡើងកាន់តំណែងកំពូលនេះបានកើតឡើង បន្ទាប់ពីបក្សកុម្មុយនិស្តវៀតណាមបានទទួលជ័យជម្នះយ៉ាងធំធេងក្នុងការបោះឆ្នោត ដោយក្ដោបក្ដាប់អាសនៈសភារហូតដល់៤៨២ ក្នុងចំណោម៥០០អាសនៈ ឬស្មើនឹងជិត ៩៧% នៃអាសនៈសរុប។
ការដែលលោក តូ ឡឹម គ្រោងនឹងកាន់តំណែងជាប្រធានាធិបតីផង និងជាអគ្គលេខាធិការបក្សផង (ដែលលោកបានទទួលតំណែងតាំងពីខែមករា) នឹងធ្វើឲ្យរចនាសម្ព័ន្ធដឹកនាំរបស់វៀតណាមដើរតាមគំរូរបស់ប្រទេសចិន។ នៅក្នុងគំរូនេះ មេដឹកនាំតែម្នាក់គឺជាអ្នកកាន់កាប់អំណាចកំពូលទាំងផ្នែកបក្ស និងផ្នែករដ្ឋក្នុងពេលតែមួយ។ សមាជិកសភានឹងធ្វើការបញ្ជាក់ជាផ្លូវការលើតំណែងមេដឹកនាំរដ្ឋថ្មីៗ រួមទាំងនាយករដ្ឋមន្ត្រីផងដែរ នៅក្នុងសម័យប្រជុំដែលនឹងចាប់ផ្តើមនៅថ្ងៃទី៦ខែមេសាខាងមុខ។
ការបោះឆ្នោតលើកនេះមានចំនួនអ្នកទៅបោះឆ្នោតលើសពី ៩៩ភាគរយ ដែលជាអត្រាខ្ពស់ដូចអាណត្តិកន្លងមកដែរ។ ការពង្រឹងអំណាចនយោបាយនេះ កើតឡើងស្របពេលដែលវៀតណាមកំពុងដោះស្រាយផលប៉ះពាល់លើពាណិជ្ជកម្មសកល និងទីផ្សារថាមពល ដែលបណ្តាលមកពីវិបត្តិនៅមជ្ឈិមបូព៌ា៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


