ព័ត៌មានអន្ដរជាតិ
មន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិភាព (PoB)៖ ស្ថានភាពនៅតំបន់ហ្គាហ្សានៅតែអាក្រក់ខ្លាំង
មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រុមប្រឹក្សាសន្តិភាព (PoB) ដែលផ្តួចផ្តើមឡើងដោយ លោក ដូណាល់ ត្រាំ បានព្រមានថា ស្ថានភាពនៅតំបន់ហ្គាហ្សានៅតែប្រឈមផលលំបាកខ្លាំង ទោះបីជា មានជំនួយខ្លះជួយដល់តំបន់នេះក៏ដោយ។ នេះបើយោងតាមសារប័ត៌មាន TRT world ផ្សាយថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ។
លោក Nickolay Mladenov តំណាងជាន់ខ្ពស់នៅតំបន់ហ្គាហ្សានៃក្រុមប្រឹក្សាសន្តិភាព ថ្លែងក្នុងសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិស្តីពីប្រទេសប៉ាឡេស្ទីនថា៖ «ទោះបីជាមានការកែលម្អគួរឱ្យកត់សម្គាល់ តាមរយៈការអនុវត្តដំណាក់កាលទីមួយក៏ដោយ ក៏ស្ថានភាពនៅហ្គាហ្សានៅតែពិបាកខ្លាំង»។

លោកបន្ថែមថា៖ «សេវាកម្មសំខាន់ៗកំពុងដំណើរការក្នុងកម្រិតតិចតួចធៀមនឹងមុនសង្គ្រាម។ ប្រព័ន្ធថែទាំសុខភាពកំពុងដួលរលំ។ មិនមានសេដ្ឋកិច្ចដែលដំណើរការបានល្អនោះទេ»។
ដោយគូសបញ្ជាក់ពីអាទិភាពបន្ទាន់ចំនួនបី លោក Mladenov លើកឡើងពីចំណុចទីមួយថា៖ «ច្រកឆ្លងកាត់ព្រំដែន Rafah ពីប្រទេសអេហ្ស៊ីប ត្រូវតែបើកចំហ និងអនុញ្ញាតឱ្យមនុស្សអាចឆ្លងកាត់ និងចេញ-ចូលពីហ្គាហ្សាបាន ហើយការរឹតបន្តឹងលើប្រតិបត្តិការរារាំងដោយផ្ទាល់ដល់ការអនុវត្តដំណាក់កាលទីពីរនៃបទឈប់បាញ់»។
ចំណែកស្តីពីជំនួយមនុស្សធម៌ មន្ត្រីរូបនេះលើកឡើងថា៖ « រំហូរនៃទំនិញបច្ចុប្បន្នមិនគ្រប់គ្រាន់សម្រាប់ទំហំនៃតម្រូវការនោះទេ។ ជាក់ស្តែងចំនួនរថយន្តផ្សេងទៀត (រថយន្តអ៊ីស្រាអែល) ក្រៅពីរថយន្តដឹកទំនិញដែលត្រូវអនុញ្ញាតឱ្យនាំទំនិញចូលទៅក្នុងតំបន់ហ្គាហ្សា អាចកើនឡើងនាពេលអនាគតដ៏ខ្លីខាងមុខ»។
លោកបន្ថែមថា៖ « បំពង់បង្ហូរប្រេងមានរួចរាល់ហើយ ប៉ុន្តែការចូលប្រើប្រាស់ត្រូវតែមានភាពប្រសើរឡើង»។
លោកក៏បានលើកទឹកចិត្តឱ្យមានការពន្លឿន រកដំណោះស្រាយលំនៅឋានបណ្តោះអាសន្ន ដោយបញ្ជាក់ថា៖ «មនុស្សជាង២លាននាក់មិនអាចបន្តស៊ូទ្រាំនឹងលក្ខខណ្ឌរស់នៅ ដែលគ្មានសេចក្តីថ្លៃថ្នូរដូចសព្វថ្ងៃបានទេ»៕
ប្រែសម្រួល៖ ណឺ មិនា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


