ព័ត៌មានជាតិ
អាជ្ញាធរមូលដ្ឋានបន្តចុះពិនិត្យ ទីតាំងជួលស្នាក់នៅជនបរទេស និងណែនាំឲ្យម្ចាស់រឹតបន្តឹង ដើម្បីធានាមិនឲ្យមានការលួចលាក់ប្រព្រឹត្តិបទល្មើស Online Scams
បណ្តាម្ចាស់ទីតាំងជួលការស្នាក់នៅឲ្យជនបរទេសទាំងឡាយ កំពុងបន្តរឹតបន្តឹងការត្រួតពិនិត្យភ្ញៀវរបស់ខ្លួនជាប្រចាំ ដើម្បីធានាមិនឲ្យមានការលួចលាក់ប្រព្រឹត្តិបទល្មើស Online Scams ខណៈអាជ្ញាធរតាមថ្នាក់មូលដ្ឋានក៏បន្តចុះត្រួតពិនិត្យ ជាប់ជាប្រចាំផងដែរ។

លោកស្រីជាតំណាងម្ចាស់អាគារខុនដូរមួយកន្លែង ក្នុងមូលដ្ឋានខណ្ឌចំការមន បានបង្ហាញការពេញចិត្តក្នុងការចូលរួមចំណែកជាមួយរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ដែលមានគោលដៅ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីធានាបានសន្តិសុខសុវត្ថិភាពល្អក្នុងសង្គមជាតិ។

លោកស្រីជាតំណាងម្ចាស់អាគារខុនដូរ

លោកស្រីបានបន្តលើកឡើងទៀតថា ក្នុងនាមអ្នកគ្រប់គ្រងទីតាំងតែងត្រួតពិនិត្យភ្ញៀវ ពាក់ព័ន្ធឯកសារ របស់ភ្ញៀវ តាមការណែនាំរបស់អាជ្ញាធរ មានគ្រប់លក្ខណៈ ដើម្បីតាមដាន និងមានអ្វីខុសប្រក្រតី ងាយស្រួលរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានបានទាន់ពេលវេលា។

លោក ម៉ៅ បូណែត អភិបាលរងខណ្ឌចំការមន

លោក ម៉ៅ បូណែត អភិបាលរងខណ្ឌចំការមនបានឲ្យដឹងថា ៖ ដោយបន្តអនុវត្តអនុក្រឹត្យលេខ០៣របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រោមការដឹកនាំបញ្ជាដោយលោក ឃួង ស្រេង អភិបាលរាជធានី និងលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅតែបន្តការយកចិត្តទុកដាក់ ក្នុងការអង្កេតតាមដានជាប់លាប់ជាប្រចាំ នៅទីតាំងស្នាក់នៅប្រមូលផ្តុំទាំងឡាយក្នុងមូលដ្ឋាន ដើម្បីធានា និងទប់ស្កាត់ដាច់ខាត លើការចូលមករស់នៅពីសំណាក់ជនបរទេស ហើយលបលួចប្រព្រឹត្តិបទល្មើសនានា ពិសេសឧក្រិដ្ឋកម្មឆបោកអនឡាញ តែម្តង។

ស្របពេលដែលយុទ្ធនាការបោសសម្អាត ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) ត្រូវបានកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅទូទាំងប្រទេសកំពុងបន្ថែមល្បឿនខ្លាំងដោយមិនមានការដកថយនោះ បណ្តាម្ចាស់ទីតាំងដែលផ្តល់ការជួលស្នាក់នៅពីសំណាក់ជនបរទេស ក៏បានចូលរួមចំណែកសំខាន់ ក្នុងការទប់ស្កាត់ការចូលមកស្នាក់នៅដោយខុសច្បាប់ តាមរយៈការបន្តឹងការត្រួតពិនិត្យភ្ញៀវរបស់ខ្លួនជាប្រចាំ។

គួរបញ្ជាក់ថា ទាក់ទងនឹងយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះដែរ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាសេនាធិការសំខាន់របស់រដ្ឋាភិបាល ក៏បានដាក់បន្ទាត់ក្រហមក្នុងការបោសសម្អាតក្នុងដំណាច់ខែមីនា ពោលមុនខែមេសា ឆ្នាំ២០២៦ ដើម្បីលុបបំបាត់បទល្មើសឧក្រិដ្ឋនេះចេញពីកម្ពុជា ក្នុងគោលដៅធានាសន្តិសុខ សុវត្ថិភាព ជូនប្រជាជន និងប្រទេសជាតិ៕ អត្ថបទ ៖ សុភា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


