Connect with us

ព័ត៌មានអន្ដរជាតិ

​អ៊ីស្រាអែល​​​ វាយ​ប្រហារ​រោង​ចក្រ​​កែ​ច្នៃ​អ៊ុយរ៉ាញ៉ូម​​នៅភាគ​កណ្តាល​អ៊ីរ៉ង់​ ខណៈការចរចា​ការទូត​​រវាង​អាមេរិកនិង​អ៊ីរ៉ង់​ក៏​ត្រូវ​ពន្លឿន​​​​

បានផុស

នៅ

យោធាអ៊ីស្រាអែល​​ ​បាន​ប្រកាស​ថា​ ខ្លួន​​បានវាយ​ប្រហាររោង​ចក្រ​ចម្រាញ់​ធាតុ​អ៊ុយរ៉ាញ៉ូម​មួយ​កន្លែងដ៏​សំខាន់​​នៅភាគកណ្តាល​ប្រទេស​អ៊ីរ៉ង់ ​ដែល​ជា​សកម្មភាព​​វាយ​ប្រហារ​ដ៏ខ្លាំងក្លា ខណៈ​ក្រុម​អ្នក​ការទូតក្នុង​តំបន់​ព្យាយាមសម្រប​សម្រួលដោយមាន​​​កិច្ចព្រមព្រៀង​ ដើម្បី​បញ្ឈប់​សង្គ្រាម​រួមគ្នា​រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើ​អ៊ីរ៉ង់។

កងទ័ពអាកាសអ៊ីស្រាអែល បានឱ្យ​ដឹង​ថា​ ខ្លួនបាន​វាយ​ប្រហារ​រោង​ចក្រ​មួយប្រើសម្រាប់ទាញ​យកវត្ថុធាតុដើមសំខាន់ៗ ដើម្បី​ដំណើរការ​ចម្រាញ់​អ៊ុយរ៉ាញ៉ូម ដែល​ជារោងចក្រពិសេស​ក្នុង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នុយក្លេអ៊ែររបស់អ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
យោធាអ៊ីស្រាអែល។ រូបភាព៖ Reuters

យោង​តាម​ Al Jazeera ផ្សាយ​ថ្ងៃ​ទី​២៧ ខែមីនា អង្គការ​ថាមពលអាតូមិក​អ៊ីរ៉ង់​(IAEO) បានបញ្ជាក់ពីការវាយប្រហារនេះ ប៉ុន្តែ​មិនមានអ្នកស្លាប់ ឬការលេច​ធ្លាយ​វិទ្យុសកម្មនោះទេ​។

អង្គការបន្ត​ថា គ្រាប់ផ្លោង​មួយ​គ្រាប់ក៏បានធ្លាក់​នៅជិតរោង​ចក្រ​ថាមពលនុយក្លេអ៊ែរ Bushehr ផង​ដែរ តែ​​មិនបណ្តាលឱ្យ​មានអ្នកស្លាប់នោះ​ទេ​។

គួរ​បញ្ជាក់​ថា​នៅ​ថ្ងៃសុក្រគឺជាថ្ងៃទី២៨ នៃជម្លោះរវាង​ប្រទេស​ទាំង​បី​ ហើយ​ការវាយប្រហារ​ដោយកងទ័ពអ៊ីស្រាអែល​គឺជាផ្នែកមួយ​នៃរលកវាយប្រហារ​យ៉ាង​ធំ​ លើទីតាំងសំខាន់ៗ​នៅ​ទូទាំងប្រទេស​អ៊ីរ៉ង់​។

លើស​ពី​នេះ​ រោងចក្រផលិតទឹកធ្ងន់ Khondab នៅកណ្តាលប្រទេស​អ៊ី​រ៉ង់ក៏​ត្រូវបាន​វាយប្រហារ​ដោយ​អ៊ីស្រាអែល​ រួម​ទាំង​រោងចក្រ​ដែក​ថែប​ធំៗពីរ​គឺរោងចក្រ Khuzestan និង Mobarakeh នៅទី​ក្រុង​ Isfahan។

រដ្ឋ​មន្ត្រីការ​បរទេស លោក Abbas Araghchi លើក​ឡើង​ថា អ៊ីរ៉ង់​នឹង​កំណត់​តម្លៃ​ខ្ពស់សម្រាប់​ការវាយប្រហាររបស់អ៊ីស្រាអែល​លើទីតាំង​ហេ​ដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនក្នុង​ប្រទេស​ខ្លួន​។

លោក Araghchi និយាយនៅក្នុងការបង្ហោះ​មួយនៅ​លើបណ្តាញ​សង្គម​ X ថា៖ « អ៊ីស្រាអែល​បាន​វាយ​ប្រហារ​រោងចក្រដែកថែប​ធំជាង​គេចំនួនពីរ​របស់អ៊ីរ៉ង់ រោងចក្រថាមពលមួយ និងទីតាំងនុយក្លេអ៊ែរ​ស៊ី​វិល​ក្នុងចំណោមហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត»។

មិន​តែ​ប៉ុណ្ណោះ មន្ត្រីអ៊ីរ៉ង់លើក​ឡើង​ថា ការវាយប្រហាររបស់​សហរដ្ឋ​អាមេរិកនិងអ៊ីស្រាអែល បាន​បំផ្លាញ​សារមន្ទីរ និងទីតាំងប្រវត្តិសាស្ត្រ​យ៉ាងហោចណាស់ ១២០ កន្លែងនៅទូទាំងប្រទេសចាប់តាំង​ពីសង្រ្គាម​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម