Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ព​ជប៉ុនវិល​​​ទៅ​​ធ្វើសមយុទ្ធ​​យោធា​ទ្រង់​ទ្រាយ​ធំ​​​នៅហ្វីលីពីន ក្រោយ​សង្គ្រាមលោក​ទី​២​

បានផុស

នៅ

ជា​លើក​ដំបូង​ចាប់តាំងពីការ​បញ្ចប់នៃ​សង្គ្រាមលោកលើកទី២ កង​ទ័ពសាមូរ៉ៃ​​របស់​ជប៉ុន​​ដែល​មានសមត្ថភាពប្រយុទ្ធនឹង​វិល​ត្រឡប់​ទៅ​ប្រទេស​ហ្វី​លីពីនវិញ វា​មិនមែនជាអ្នក​កាន់កាប់​ទឹក​ដី​នោះ​ទេ ប៉ុន្តែជាដៃ​គូ​ជិត​ស្និទ្ធ​ ជាមួយ​កងទ័ព​​​​នៃ​ប្រទេសសម្ព័ន្ធមិត្ត​​។

យោងតាម The Japan Daily ផ្សាយ​ថ្ងៃ​ទី​២៩ខែមីនា កងទ័ពកងកម្លាំង​ស័្វយការពារ​ (SDF) រាប់​រយនាក់​នឹង​ចូល​រួម​ប្រតិបត្តិ​ការ រួ​ម​មាន​​​ការ​​ចួលរួម​ពី​ភាគីពី​​កងកម្លាំង ​ហ្វីលីពីន សហរដ្ឋអាមេរិក និង​អូស្ត្រាលី ​ ដែល​ត្រូវបាន​កំណត់​ថា ជា​ការ​ធ្វើ​សមយុទ្ធយោធា​ប្រចាំឆ្នាំ​ដ៏ធំបំផុត ឈ្មោះថា «Balikatan»​ ​មិន​ធ្លាប់​មានពីមុនមក និង​ជា​ព្រឹត្តិការណ៍សំខាន់ថ្មីមួយនៅ​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​សន្តិសុខ​ក្នុង​តំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
កងទ័ពអាមេរិកចូលរួម​ធ្វើ​សមយុទ្ធ​ជាមួយជប៉ុនកាល​ពី​ឆ្នាំ​មុន។ រូបភាព៖ US Army

យ៉ាង​ណា អ្នក​សារព័ត៌មាន​​មិន​អាច​បញ្ជាក់​បានទេ​​​ថា ជប៉ុន​នឹងបញ្ជូនកងទ័ព​​ចំនួន​ប៉ុន្មាននាក់ ដើម្បី​ចូល​រួម​សមយុទ្ធ​នេះនោះ​​ទេ​​ ប៉ុន្តែ​​ឧត្តមសេនីយ៍ លោក Romeo Brawner Jr. អគ្គមេបញ្ជាការកងកម្លាំង​ប្រដាប់អាវុធហ្វីលី​ពីន​ លើក​ឡើង​​កាលពីដើមខែថា កង​ទ័ព​ជាង​ ១ ០០០នាក់​អាច​ត្រូវ​ដាក់​ពង្រាយ​។

ចំណែក​ក្រសួងការពារជាតិ​ទីក្រុងតូក្យូ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ចំនួនកងទ័ព​ខ្លួន​​នោះទេ។

ខណៈ​ប្រទេសជប៉ុនបាន​បញ្ជូនអ្នកសង្កេតការណ៍​ទៅកាន់កន្លែង​ធ្វើ​សមយុទ្ធ​ Balikatan ចាប់តាំងពីឆ្នាំ ២០១២ និង​បាន​ចូល​រួម​កាល​ពីឆ្នាំមុន​ តែ​សម្ភារៈ​មាន​​កំណត់ រួមទាំងនាវាចម្បាំងតែ​មួយគ្រឿង និង​កងនាវាតូចៗប៉ុណ្ណោះ ប៉ុន្តែ​តួនាទីរបស់ខ្លួន​នៅក្នុងសមយុទ្ធឆ្នាំ ​២០២៦ នេះ តំណាង​ឱ្យការផ្លាស់ប្តូរ​ដ៏សំខាន់​បំផុត​។

គួរ​បញ្ជាក់ថា​ការដាក់​ពង្រាយនេះនឹង​បញ្ចប់​ការផ្លាស់ប្តូរ​របស់កងទ័ពកងកម្លាំង​ការពារ​ខ្លួនពីអ្នកសង្កេតការណ៍​ទៅជាអ្នកចូលរួមពេញ​លេញ​នៅក្នុងសមយុទ្ធវិញ​។

សមយុទ្ធពហុជាតិសាសន៍​ត្រូវបានគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែ​មេសា និង​បញ្ចប់​នៅខែ​ឧសភា ដោយ​មាន​សកម្មភាពមួយចំនួន​ដែល​គ្រោងនឹងធ្វើឡើងនៅ​ទូទាំងប្រជុំ​កោះហ្វីលីពីន។

លោក Brawner លើក​ឡើង​កាល​ពី​សប្តាហ៍មុន ដោយ​បញ្ជាក់​ពី​សារៈ​សំខាន់​នៃចលនានេះ​ថា​៖ « បន្ទាប់ពីឆ្នាំ១៩៤៥ នេះ​ជា​លើក​ដំបូង យើង​នឹង​មាន​កង​ទ័ព​ប្រយុទ្ធរបស់​​ជប៉ុន​ម្តង​ទៀត​នៅលើដីហ្វីលីពីន។​ វា​​ជា​រឿង​សំខាន់ណាស់ ព្រោះ​​ពី​មុន​យើង​​រកឃើញថា​ភាគី​​ម្នាក់ៗ​​នៅក្នុង​ផ្នែក​ផ្សេងគ្នា​នៃសង្គ្រាម ប៉ុន្តែលើកនេះយើងឃើញ​ភាគី​ម្នាក់​ៗនៅ​កន្លែង​តែ​មួយ​»។

លោក Brawner បន្ថែម​ថា៖ « សមយុទ្ធ Balikatan ឆ្នាំនេះនឹង​ធ្វើ​ឡើង​ជាភាសា​តា​ហ្គា​ឡុក​( Tagalog) ហើយ​សកម្មភាព​ស្មាទល់នឹងស្មា វា​នឹង​ក្លាយ​ជាសម​យុទ្ធដ៏ធំបំផុត ដែល​កំណត់​ពី​វិសាលភាព និង​អាំងតង់ស៊ីតេ ដែល​ពាក់​ព័ន្ធ​នឹង​កងទ័ពកាន់តែច្រើន និងសកម្មភាពជាច្រើនប្រភេទ​ទៀត»​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម