ព័ត៌មានជាតិ
សល់ ១០ ថ្ងៃទៀត សំបុត្រ VIP និង ៤០០០ លក់អស់ សម្រាប់ ព្រះខ័នរាជស្វាយរៀង ប៉ះ Manila Digger
សំបុត្រចំនួន ៤០០០ និងសំបុត្រភ្ញៀវពិសេស ត្រូវបានលក់អស់សម្រាប់ទស្សនាការប្រកួតរវាង ព្រះខ័នរាជស្វាយរៀង និង Manila Digger នៅថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

គិតត្រឹមថ្ងៃទី៣០ ខែមីនានេះ ការប្រកួតនៅសល់ ១០ ថ្ងៃទៀតសម្រាប់ការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់អាស៊ី AFC Challenge League រវាងក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង និងក្រុមរបស់ហ្វីលីពីន Manila Digger។ សំបុត្រធម្មតាចំនួន ៤០០០ សន្លឹក និងសំបុត្រភ្ញៀវពិសេស (VIP) ត្រូវបានលក់អស់ហើយ។ នេះបើតាមការប្រកាសរបស់ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង។

តម្លៃសម្រាប់ភ្ញៀវពិសេសគឺ ២០០ ដុល្លារអាមេរិកសម្រាប់មនុស្សចំនួន ១០ នាក់ ដែលអង្គុយទស្សនាប្រកបដោយផាសុកភាព មានអាហារ និងភេសជ្ជៈ។ ចំណែកតម្លៃសំបុត្រធម្មតាគឺមានតែ ១ ប្រភេទគត់ តម្លៃ ៨០០០ រៀល។ អ្នកគាំទ្រអាចស្វែងរកទិញបានតែតាម App របស់ក្លិប ព្រះខ័នរាជស្វាយរៀងប៉ុណ្ណោះ។
ព្រះខ័នរាជស្វាយរៀង ស្វែងរកឱកាសបង្កើតកំណត់ត្រាជាលើកទី ២ ក្នុងការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ពាន AFC Challenge League បន្ទាប់ពីបានឡើងវគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន។

សូមបញ្ជាក់ថា នេះជាការប្រកួតអន្តរជាតិចុងក្រោយរបស់ ព្រះខ័នរាជស្វាយរៀង នៅក្នុងរដូវកាលនេះ ហើយក៏ជាការប្រកួតដ៏សំខាន់ដើម្បីស្វែងរកឱកាសឡើងទៅវគ្គផ្តាច់ព្រ័ត្រ។ សម្រាប់ការប្រកួតជើងទី២ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៦ នៅប្រទេសហ្វីលីពីន។

នៅពហុកីឡដ្ឋានជាតិមរតកតេជោ បានក្លាយជាទីកន្លែងដែលមានអ្នកទស្សនាផ្ទាល់ច្រើនជាងគេបំផុតក្នុងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League នៅពេលព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ Arkadag គឺចំនួន ៥១,៦១០នាក់ នៅក្នុងប្រវត្តិសាស្ត្រពានរង្វាន់អាស៊ីមួយនេះ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។ ការប្រកួតផ្សេងៗទៀតក៏តែងតែមានអ្នកទស្សនាផ្ទាល់ច្រើន ដូច្នេះនៅថ្ងៃទី៩ ខែមេសា នេះទំនងជាមានទស្សនាផ្ទាល់ច្រើនទៀត។ កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នាដើម្បីមុខមាត់បាល់ទាត់កម្ពុជាលើឆាកអន្តរជាតិ៕


អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់


