ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលវាយប្រហារនៅលីបង់ បណ្តាលឲ្យស្លាប់និងរបួសកងកម្លាំងរក្សាសន្តិភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការសម្លាប់កងកម្លាំងរក្សាសន្តិភាពឥណ្ឌូណេស៊ីម្នាក់នៃកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅលីបង់ (UNIFIL) អំឡុងមានភាពតានតឹង នៅថ្ងៃអាទិត្យរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។
យោងតាម TRT World ផ្សាយថ្ងៃទី៣០ ខែមីនា លោក Antonio សរសេរលើបណ្តាញសង្គម X ថា៖«នេះគ្រាន់តែជាឧប្បត្តិហេតុមួយក្នុងចំណោមឧប្បត្តិហេតុថ្មីៗមួយចំនួនដែលបានធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាព និងសន្តិសុខរបស់កងកម្លាំងរក្សាសន្តិភាព»។
ប្រធានអង្គការសហប្រជាជាតិរូបនេះ បានអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យគោរពច្បាប់អន្តរជាតិ ធានាសុវត្ថិភាព និងសន្តិសុខរបស់បុគ្គលិក ជាពិសេសទ្រព្យសម្បត្តិរបស់អង្គការសហប្រជាជាតិ។

នៅមុននេះបន្តិចកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅលីបង់ (UNIFIL) លើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងរក្សាសន្តិភាពម្នាក់ត្រូវបានសម្លាប់យ៉ាងសោកសៅ កាលពីថ្ងៃអាទិត្យ ពេលដែលគ្រាប់ផ្លោងមួយបានផ្ទុះនៅទីតាំង UNIFIL ជិតភូមិ Adchit al-Qusayr ភាគខាងត្បូងប្រទេសលីបង់ ចំណែកម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។
យ៉ាងណា UNIFIL ឱ្យដឹងថា ខ្លួនមិនទាន់ដឹងពីប្រភពដើមនៃគ្រាប់ផ្លោងនោះទេ។ កងកម្លាំងបន្តថា៖ « យើងបានចាប់ផ្តើមការស៊ើបអង្កេត ដើម្បីកំណត់ពីភស្តុតាងទាំងអស់»។
ចំណែកក្រសួងការបរទេសឥណ្ឌូនេស៊ីនិយាយថា៖ «ការបាញ់កាំភ្លើងធំដោយប្រយោល នៅជិតទីក្រុង Adchit al Qusayr សម្លាប់កងកម្លាំងរក្សាសន្តិភាពម្នាក់ និងរបួសបីនាក់»។
ប្រទេសឥណ្ឌូនេស៊ីបានថ្កោលទោសយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុនេះ ហើយអំពាវនាវឱ្យមានការស៊ើបអង្កេត ដោយបន្ថែមថាសុវត្ថិភាព និងសន្តិសុខរបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិត្រូវតែគោរពនិងធានាឱ្យមានសុវត្ថិភាពគ្រប់ពេលវេលា៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


