ព័ត៌មានអន្ដរជាតិ
ត្រាំ គំរាមជាថ្មីថា អ៊ីរ៉ង់ នឹងត្រូវបំផ្លិចបំផ្លាញកាន់តែមហន្តរាយ បើមិនព្រមព្រៀង
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅតែបោះពាក្យសម្តីធ្ងន់ៗទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយឥឡូវបានគំរាមជាថ្មីទៀតថា បើទីក្រុងតេហេរ៉ង់ នឹងរងការបំផ្លិចបំផ្លាញកាន់តែមហន្តរាយបើមិនឈានដល់កិច្ចព្រមព្រៀងណាមួយទេនោះ។

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទទី៣០ខែមីនាឆ្នាំ២០២៦ ប្រមុខសេតវិមានសរសេរថា លោកនឹងកម្ទេចហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏សំខាន់របស់អ៊ីរ៉ង់ ប្រសិនបើមិនសម្រេចបាននូវកិច្ចព្រមព្រៀងណាមួយ ក្នុងពេលឆាប់ៗនេះទេ។ ទីក្រុងតេហេរ៉ង់ នឹងរងការបំផ្លិចបំផ្លាញកាន់តែមហន្តរាយថែមទៀត បើច្រកសមុទ្រ Hormuz មិនបើកឡើងវិញជាបន្ទាន់ទេនោះ។
លោកគំរាមខ្លាំងៗថា បើអ្វីៗមិនសម្រេចបានទេ សហរដ្ឋអាមេរិកនឹងកម្ទេចឲ្យខ្ទេចហ្មត់នូវរោងចក្រផលិតអគ្គិសនី អណ្តូងប្រេង និងកោះ Kharg ហើយទីក្រុងវ៉ាស៊ីនតោន ក៏នឹងពិចារណាវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត រួមទាំងរោងចក្រចម្រោះទឹកស្អាតទាំងអស់ ផងដែរ។
រឿងនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក សារភាពថា លោកពិតជាចង់បានប្រេងរបស់អ៊ីរ៉ង់មែន ហើយអាចឈានទៅដល់ការរឹបអូសយកកោះ Kharg តែម្តង។

ក្នុងកិច្ចសម្ភាសន៍ជាមួយ Financial Times កាលពីថ្ងៃអាទិត្យទី២៩ខែមីនាឆ្នាំ២០២៦ ត្រាំ និយាយថា ជម្រើសដែលលោកចូលចិត្តបំផុត គឺការយកប្រេង។
លោកត្រាំប្រាប់ថា៖ «និយាយឲ្យត្រង់ទៅ អ្វីដែលខ្ញុំចូលចិត្តបំផុត គឺការយកប្រេងនៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែមានមនុស្សល្ងង់ខ្លះនៅឯសហរដ្ឋអាមេរិកនិយាយថា ហេតុអ្វីបានជាលោកធ្វើបែបហ្នឹង? ប៉ុន្តែពួកគេទេដែលជាមនុស្សល្ងង់នោះ»។
សូមជម្រាបជាថ្មី យុទ្ធនាការយោធារបស់អាមេរិក និងអ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់ មានរយៈពេលជាងមួយខែហើយ ខណៈគោលដៅសំខាន់បំផុតបានងាកទៅរក «កោះ Kharg» ដែលជាកោះផ្កាថ្មដ៏តូចមួយ ប៉ុន្តែជាដង្ហើមសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ដោយសារវាជាកន្លែងដែលនាំចេញប្រេងរហូតដល់ ៩០% នៃប្រទេសទាំងមូល៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


