ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ អះអាងបាញ់ទម្លាក់ដ្រូនវាយប្រហាររបស់អាមេរិក ដែលមានតម្លៃជាង ៣០លានដុល្លារ
អ៊ីរ៉ង់ បានបញ្ជាក់ពីការបាញ់ត្រូវយន្តហោះអាមេរិកមួយគ្រឿងទៀតហើយ ដោយនោះជាយន្តហោះវាយប្រហារគ្មានមនុស្សបើក MQ-9 Reaper មួយគ្រឿងតម្លៃជាង៣០លានដុល្លារ។

សារព័ត៌មាន Tass រុស្ស៊ី បានដកស្រង់ប្រភពពីកងឆ្មាំបដិវត្តន៍ (IRGC) ដែលអះអាងថា ដ្រូននេះត្រូវបានខែលការពារអ៊ីរ៉ង់បាញ់ធ្លាក់នៅទីក្រុង Isfahan កាលពីថ្ងៃចន្ទទី៣០ខែមីនាឆ្នាំ២០២៦។
ទោះបីជាយ៉ាងណាក៏ដោយ រឿងនេះមិនទាន់មានប្រតិកម្មនិងការបញ្ជាក់អ្វីឡើយពីខាងសហរដ្ឋអាមេរិក។
MQ-9 Reaper ដែលក៏ត្រូវបានគេស្គាល់ដែរថាជា Predator B ឬ «ឃាតករសម្ងាត់» គឺជាដ្រូនវាយប្រហារដ៏មានឥទ្ធិពលបំផុតរបស់សហរដ្ឋអាមេរិក និងជាយន្តហោះគ្មានមនុស្សបើកដែលលោកត្រាំ ពេញចិត្តខ្លាំង។

MQ-9 Reaper មានសមត្ថភាពហោះហើរបានរហូតដល់២៧ម៉ោង ដោយមិនបាច់ចុះចត ដែលធ្វើឲ្យវាស័ក្តិសមបំផុតសម្រាប់ការតាមដានគោលដៅរយៈពេលយូរ។
វាហោះបានកម្ពស់ ១៥ ០០០ ម៉ែត្រ (ខ្ពស់ជាងយន្តហោះពាណិជ្ជកម្ម) ដែលធ្វើឲ្យសត្រូវពិបាកមើលឃើញដោយភ្នែកទទេ ឬឮសំឡេងម៉ាស៊ីនរបស់វាណាស់។
MQ-9 អាចផ្ទុកអាវុធធុនធ្ងន់បានដល់ទៅ ១ ៧០០ គីឡូក្រាម រួមមានមីស៊ីល Hellfire សម្រាប់កម្ទេចរថក្រោះឬគោលដៅជាក់លាក់ ដែលធ្លាប់ប្រើដើម្បីសម្លាប់លោក Qasem Soleimani កាលពីឆ្នាំ ២០២០ និងគ្រាប់បែកនាំផ្លូវដោយឡាស៊ែរ សម្រាប់វាយប្រហារគោលដៅលើដីដោយភាពជាក់លាក់ខ្ពស់បំផុត។

ការអះអាងនេះកើតឡើង បន្ទាប់ពីក៏មានការលេចធ្លាយរូបភាពថ្មីៗ បង្ហាញពីយន្តហោះ E-3 Sentry របស់សហរដ្ឋអាមេរិក តម្លៃជាង ៥០០លានដុល្លារ ហាក់ដូចជាត្រូវបានបំផ្លាញទាំងស្រុង នៅក្នុងការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ លើមូលដ្ឋានទ័ពអាកាស Prince Sultan ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
តាមរយៈរូបភាព ផ្នែកកន្ទុយយន្តហោះត្រូវបានឆេះខ្លោច ចំណែកឯថាសរ៉ាដាដ៏ធំនៅលើខ្នងយន្តហោះបានធ្លាក់មកដី ដែលអ្នកជំនាញអាកាសចរណ៍យោធាអះអាងថា ការខូចខាតនេះធ្ងន់ធ្ងររហូតមិនអាចជួសជុលបានឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


