ជីវិតកម្សាន្ដ
សួន ពិសិដ្ឋ រំលឹកអនុស្សាវរីយ៍អាល់ប៊ុមដំបូង បន្ទាប់ពីដំណើរ ១០ឆ្នាំ នៃការផលិត Original Songs
អ្នកនិពន្ធបទចម្រៀងល្បីឈ្មោះ សួន ពិសិដ្ឋ បានរំលឹកស្នាដៃសំខាន់មួយក្នុងអាជីពរបស់ខ្លួន គឺការផលិតបទចម្រៀង Original Songs អាល់ប៊ុមដំបូង ដែលបានបន្សល់ទុកជាស្នាដៃមានតម្លៃសម្រាប់វិស័យសិល្បៈចម្រៀងសម័យរបស់ខ្មែរ។

លោក សួន ពិសិដ្ឋ គឺជាអ្នកនិពន្ធដែលមានស្នាដៃឆ្នើម ក្នុងការតាក់តែងបទចម្រៀងល្បីៗជាច្រើនសម្រាប់តារាចម្រៀងប្រុស-ស្រីនៅក្នុងប្រទេស។ លើសពីនេះ លោកក៏មានជំនាញជាច្រើនផ្សេងទៀត រួមមានការដឹកនាំសម្ដែង ការផលិត និងបង្វឹកតារាចម្រៀង។
ក្នុងរយៈពេលជាង ២០ ឆ្នាំនៃការប្រឡូកក្នុងវិស័យសិល្បៈ លោកបានបង្កើតស្នាដៃជាច្រើន ទាំងការតែងនិពន្ធបទចម្រៀងប្រភេទស្នេហា បទលើកទឹកចិត្ត និងងបទដែលបង្ហាញពីមោទនភាពជាតិ។
ថ្មីៗនេះ លោកបានរំលឹកពីអាល់ប៊ុម Original Songs លើកដំបូង ដែលបានចេញផ្សាយនៅឆ្នាំ ២០១៦ ជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ នៅផលិតកម្មហង្សមាស។ អាល់ប៊ុមនេះ (CD 540) រួមបញ្ចូលទាំងបទភ្លេង និងទំនុកច្រៀងថ្មីៗ ដែលលោកជាអ្នកនិពន្ធផ្ទាល់។
លោក សួន ពិសិដ្ឋ បានបញ្ជាក់ថា រយៈពេល ១០ ឆ្នាំកន្លងមក (២០១៦–២០២៦) គឺជាអនុស្សាវរីយ៍ដ៏មានតម្លៃ ដែលបានបន្សល់ទុកស្នាដៃសំខាន់មួយសម្រាប់អាជីព និងវិស័យសិល្បៈខ្មែរ។
ជាមួយគ្នានេះដែរ លោកក៏បានចែករំលែកថា អនុស្សាវរីយ៍ល្អៗគួរត្រូវបានរក្សាទុក និងរំលឹក ដោយថ្លែងអំណរគុណដល់មិត្តរួមការងារ និងអ្នកគាំទ្រទាំងអស់ ដែលតែងតែគាំទ្រការងាររបស់លោក៕ ដោយ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍៣ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរជាតិអប្សរា ប្រើពេល៦ខែ ជួសជុលកំពង់ទឹកនៅលើទំនប់ខាងលិចបារាយណ៍យសោធរតដាក ឱ្យរឹងមាំឡើងវិញ


