ជីវិតកម្សាន្ដ
អ្នកនិពន្ធ សួន ពិសិដ្ឋ លើកជាចម្ងល់ពាក់ព័ន្ធរឿងដាក់ងារឧកញ៉ាលើស្នាដៃ សម្រាប់សិល្បករសិល្បការិនី
អ្នកនិពន្ធល្បីឈ្មោះលោក សួន ពិសិដ្ឋ បានលើកជាចម្ងល់ផ្ទាល់ខ្លួនពាក់ព័ន្ធងារជាឧកញ៉ាបែបនេះថា រាល់ពេលដែលចេញស្នាដៃរបស់ខ្លួននៅក្នុងវិស័យសិល្ប:សម្រាប់សិល្បករ-សិល្បការិនី តើគួរតែដាក់គោរមងារជា “ឧកញ៉ា” នៅលើស្នាដៃរបស់ខ្លួនដែរ ឬទេ ដាក់បានឬក៏អត់?

លោក សួន ពិសិដ្ឋ បានរៀបរាប់នៅក្នុងសំណេរថា បទពិចារណា? បណ្ដាលមកពីកត្តាអ្វីខ្លះបានជាធ្វើឲ្យបុ គ្គលម្នាក់ពីសាមញ្ញជនអាចក្លាយខ្លួនទៅជាឧកញ៉ាបាន? ចុះនៅពេលដែលបានបរមងារជាឧកញ៉ាហើយតើ បរមងារនេះមានខ្លឹមសារនៃសារសំខាន់ឥទ្ធិពលយ៉ាង ណានិងទុកសម្រាប់ធ្វើអ្វីប្រើប្រាស់នៅពេលណា?
អ្នកនិពន្ធ សួន ពិសិដ្ឋ សង្កត់ធ្ងន់ថាសម្រាប់សិល្បករ នៅពេលដែលបានបរមងារជាឧកញ៉ាហើយ តើរាល់ ពេលដែលចេញស្នាដៃរបស់ខ្លួននៅក្នុងវិស័យសិល្បៈ មិនថាតារាចម្រៀង តារាភាពយន្ត អ្នកនិពន្ធ អ្នកដឹក នាំសម្ដែង អ្នករបាំ អ្នកតន្រ្តីករ អ្នកគំនូរវិចិត្រករ។ល។ គួរតែដាក់គោរមងារជា ឧកញ៉ា របស់ខ្លួននៅលើស្នាដៃរបស់ខ្លួនដែរឬទេ ដាក់បានឬក៏អត់? បើសិនជាដាក់ងារឧកញ៉ានេះលើស្នាដៃ តើខុសឬមួយក៏យ៉ាងណា?
លោក សួន ពិសិដ្ឋ និយាយទៀតថាហើយបើមិនដាក់ងារនេះវាយ៉ាងណា? ម្យ៉ាងទៀតនៅពេលសិល្បក រចេញសម្ដែងសិល្ប:គួរតែឲ្យអ្នកឧទ្ទេសនាមប្រកាសងារជា ឧកញ៉ាឬក៏លោក អ្នកនាងឬក៏ឧកញ៉ា?

លោកបន្ថថា ចុះនៅពេលដែលយើងបានឃើញជនជាតិខ្មែរយើងម្នាក់ ពីជីវិតក្រីក្រឬសាមញ្ញជនឬក៏ជាសិល្បករ ពីជីវិតលំបាកតស៊ូពុះពារប្រឈម និង ឧបសគ្គបញ្ហាជាច្រើននៅក្នុងជីវិត នៅក្នុងវិស័យដែលខ្លួនប្រឡូករាប់សិបឆ្នាំរហូតទទួលបានជោគជ័យ នៅក្នុងជីវិតទាំងកេរ្តិ៍ឈ្មោះភាពល្បីល្បាញទ្រព្យសម្បត្តិ ពាណិជ្ជកម្ម វិស័យរបស់ខ្លួននិងជីវិតផ្ទាល់ខ្លួននិងក្រុមគ្រួសារហើយក្នុងនោះជាពិ សេសទៅទៀតនោះជាសិល្បករជាតារាល្បីល្បាញនៅក្នុងសង្កមជាតិ តើក្នុងនាមយើងជាជនជាតិខ្មែរជាកូនខ្មែរតែមួយ តើយើងចេញគ្រប់សកម្មភាពដែលបញ្ហាញថាយើងគួរស្អប់ខ្ពើមគាត់ គួរខឹងគាត់ គួរច្រណែនគាត់ ទោសៈ មោហៈ ទៅលើគាត់ឬក៏យើងគួរតែមានអំណរសម្រាប់គាត់អបអរសាទរគាត់សរសើរគាត់។
លោក សួន ពិសិដ្ឋ លើកឡើងទៀតថាស្វែងយល់ពីដំណើរជីវិតតស៊ូរបស់គាត់បញ្ហាញពីសាមគ្កីភាពនៃជនជាតិខ្មែរយើងនេះទៅបរទេសជាអន្តរជាតិឲ្យគេបា នឃើញពីភាពនៃការយល់ចិត្តក្តីស្រលាញ់មេត្តានិងភាពរួបរួមអស្ចារ្យរបស់ខ្មែរឬក៏យ៉ាងណា?។ លោកប ន្ថែមថាអាចចូលរួមមតិយោបលស្ថាបនាដោយក្ដីស្រ លាញ់យល់ចិត្ត ដោយភាពថ្លៃថ្នូរ ក្រមសីលធម៌សុជី វធម៌ ប្រកបដោយធម៌ប្រកបដោយបញ្ញាដ៏ឆ្លាតវៃជ្រៅ ជ្រះជាដំណរវីរបុរសដូនតាជាអម្បូរពូជសាសន៍ឈាមខ្មែរដ៏មហស្ចារ្យយើងរាប់ពាន់ឆ្នាំ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


