ព័ត៌មានអន្ដរជាតិ
ភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង និងរុស្ស៊ី អះអាងពីការរួមគ្នាប្រយុទ្ធ «សង្គ្រាមព័ត៌មានក្លែងក្លាយ» ពីបស្ចឹមប្រទេស
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA និងទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានព្រមព្រៀងជាមួយគ្នាប្រយុទ្ធប្រឆាំងដំណឹងព័ត៌មានរបស់បស្ចឹមប្រទេស ដែលពួកគេហៅថា «សង្គ្រាមព័ត៌មានមិនពិត» ដែលផ្តល់ដោយសត្រូវជាច្រើនរបស់ពួកគេពីបស្ចឹមប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន themoscowtimes. កាលពីថ្ងៃអង្គារទី៣១មីនា។

រដ្ឋាភិបាលលោកខាងលិច បានចោទប្រកាន់រុស្ស៊ីជាយូរមកហើយថា បានផ្សព្វផ្សាយព័ត៌មានមិនពិតតាមអ៊ីនធឺណិត ក៏ដូចជានៅក្នុងប្រព័ន្ធផ្សព្វផ្សាយជាច្រើន ស្របពេលដែលប្រទេសទាំងពីរស្ថិតនៅក្នុងចំណាតថ្នាក់ទាបបំផុត នៃសន្ទស្សន៍សេរីភាពសារព័ត៌មានគ្មានព្រំដែន។
លោក Andrey Kondrashov អគ្គនាយកសារព័ត៌មាន TASS បានថ្លែងនៅទីក្រុងព្យុងយ៉ាងថា «ភាពក្លាហាន និងឆន្ទៈក្នុងការលះបង់ខ្លួនឯងទាំងទាហាន និងមន្ត្រីនៃកងទ័ពប្រជាជនកូរ៉េបង្ហាញនៅថ្ងៃនេះ នឹងត្រូវបានចារឹករួចហើយនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើប។ មនុស្សគ្រប់គ្នាយល់ថា សព្វថ្ងៃនេះយើងកំពុងប្រយុទ្ធប្រឆាំងនឹងពួកណាស៊ីនិយម (Nazism) ក្នុងសម័យទំនើបជាមួយគ្នា»។
លោក Kondrashov បានបញ្ចាក់ទៀតថា កិច្ចព្រមព្រៀងនេះ មិនត្រឹមតែផ្អែកលើមិត្តភាពរយៈពេលវែងប៉ុណ្ណោះទេ ប៉ុន្តែវាក៏គិតគូរពីការពិតថ្មីទាំងស្រុងនៃសង្គ្រាមព័ត៌មាននាពេលបច្ចុប្បន្ន ដែលកំពុងកើតឡើងនៅលើពិភពលោករបស់យើងផងដែរ។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui បាននិយាយថា «កិច្ចព្រមព្រៀងនេះគ្របដណ្តប់លើ «ការផ្លាស់ប្តូរអត្ថបទព័ត៌មាន និងកិច្ចសហប្រតិបត្តិការ ការប្រឆាំងរួមគ្នាចំពោះព័ត៌មានមិនពិតទាំងទ្វេភាគី និងពហុភាគី»។
ដោយឡែក អង្គការឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយ Reporters Without Borders កន្លងមកបានចាត់ថ្នាក់កូរ៉េខាងជើងជាប្រទេសទីពីររាប់ពីបាតតារាងនៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានឆ្នាំ ២០២៥ របស់ខ្លួន ដែលជាប្រទេសមានសេរីភាពសារព័ត៌មានដ៏អន់។ ចំណែកឯរុស្ស៊ីមានចំណាត់ថ្នាក់ ១៧១ ក្នុងចំណោម ១៨០ ដោយលើកឡើងថា «របបនេះហាមឃាត់យ៉ាងតឹងរ៉ឹងចំពោះសារព័ត៌មានឯករាជ្យ»៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


