បច្ចេកវិទ្យា
ស្ថាប័នជំនាញ ប្រាប់ឱ្យប្រុងប្រយ័ត្ន តំណភ្ជាប់ក្លែងក្លាយទម្រង់តាមដានកញ្ចប់បញ្ញើ ដែលអាចលួចគណនីធនាគារ
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីផល និងផ្សព្វផ្សាយអប់រំ បានប្រាប់ឱ្យប្រុងប្រយ័ត្ន ចំពោះតំណភ្ជាប់ក្លែងក្លាយទម្រង់តាមដានកញ្ចប់បញ្ញើដែលអាចលួចយក គណនីបណ្តាញសង្គម ឬគណនីធនាគារ។

ការណែនាំនេះ ធ្វើឡើងបន្ទាប់ពីថ្មីៗនេះ ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាបានប្រើប្រាស់ល្បិចកលបោកប្រាស់ថ្មី ដោយប្រើប្រាស់តំណភ្ជាប់ក្លែងក្លាយ (Fake Link) បន្លំជាប្រព័ន្ធតាមដានកញ្ចប់បញ្ញើ (Parcel Tracking System) របស់ក្រុមហ៊ុនដឹកជញ្ជូនល្បីៗ ឬជាគេហទំព័រ (Website) ល្បីៗទិញទំនិញពីក្រៅប្រទេសដើម្បីបោកបញ្ឆោត និងលួចយកទិន្នន័យឯកជនរបស់ជនរងគ្រោះ។
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីផល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា ក្រុមឧក្រិដ្ឋជនបានបង្កើតតំណភ្ជាប់ ឬគេហទំព័រក្លែងក្លាយដែលមានទម្រង់ (form) ឱ្យជនរងគ្រោះបំពេញព័ត៌មានផ្ទាល់ខ្លួនចុះឈ្មោះបង្កើតគណនី ដែលជាការបោកបញ្ឆោតដើម្បីទាញយកទិន្នន័យផ្សេងៗរបស់ជនរងគ្រោះដើម្បីលួចលេខសម្ងាត់ OTP (One Time Password) ដើម្បីចូលគ្រប់គ្រងគណនីធនាគារ និងលួចយកគណនីបណ្តាញសង្គមដូចជា Telegram ឬ Facebook ជាដើម។ ព្រមទាំងយកទិន្នន័យជនរងគ្រោះទៅបង្កើតអត្តសញ្ញាណក្លែងក្លាយ ឬលក់ក្នុងទីផ្សារងងឹត (Dark Web)។

ដើម្បីការពារខ្លួន និងធានានូវសុវត្ថិភាពឌីជីថល អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីផល និងផ្សព្វផ្សាយអប់រំ បានប្រាប់ឱ្យអនុវត្តតាមការណែនាំដូចខាងក្រោម៖
– ពិនិត្យតំណភ្ជាប់ឱ្យបានច្បាស់លាស់៖ ជៀសវាងការចុចលើគេហទំព័រ ឬតំណភ្ជាប់ដែលគ្មានប្រភពច្បាស់លាស់
– កុំចែករំលែកព័ត៌មានផ្ទាល់ខ្លួន៖ ដាច់ខាតមិនត្រូវបំពេញព័ត៌មានដូចជា លេខគណនីធនាគារ លេខសម្ងាត់ លេខទូរសព្ទ ឬលេខ OTP ក្នុងគេហទំព័រដែលគួរឱ្យសង្ស័យ។
ត្រូវរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញ ឬទាក់ទងទៅធនាគារដែលលោកអ្នកប្រើប្រាស់ជាបន្ទាន់ ប្រសិនបើមានការសង្ស័យ ឬបាត់បង់ការគ្រប់គ្រងលើគណនី៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


