ព័ត៌មានអន្ដរជាតិ
រុស្ស៊ីគំរាមប្រទេសណាដែលផ្តល់សិទ្ធិឲ្យអ៊ុយក្រែនប្រើជាមូលដ្ឋានវាយប្រហារកំពង់ផែបាល់ទិក
មន្ត្រីនៃវិមានប្រធានាធិបតីរុស្ស៊ី ដែលគេដឹងថា វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃទី៣១ខែមីនាថា រុស្ស៊ីនឹងសឹកវិញភ្លាមៗទៅលើប្រទេសដទៃណាមួយដែលផ្តល់សិទ្ធិឲ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសររបស់ពួកគេ ដើម្បីបើកការវាយប្រហារដោយយន្តហោះដ្រូន ទៅលើកំពង់ផែរបស់រុស្ស៊ីនៅតំបន់បាល់ទិក។ នេះបើយោងតាមទៅប្រភពដែលស្រង់សម្តីពីភ្នាក់ងារព័ត៌មាន Reuters។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា៖«ប្រសិនបើដែនអាកាស [ប្រទេសណាមួយ] ត្រូវបានផ្តល់ឲ្យដើម្បីអនុវត្តសកម្មភាពអរិភាព និងភេរវកម្មប្រឆាំងនឹងសហព័ន្ធរុស្ស៊ី នេះនឹងជំរុញឲ្យពួកយើងធ្វើការសន្និដ្ឋានសមស្រប ហើយចាត់វិធានការសងសឹកដែលត្រូវគ្នាភ្លាម»»។
លោក Peskov បានលើកឡើងដែរថា ជាក់ស្ដែង យោធារុស្ស៊ីកំពុងតាមដាន និងវិភាគស្ថានការណ៍យ៉ាងដិតដល់ ហើយកំពុងណែនាំអនុសាសន៍សម្រាប់វិមានក្រឹមឡាំងពិចារណា។ នៅក្នុងនោះដែរ កិច្ចខិតខំប្រឹងប្រែងជាច្រើនកំពុងត្រូវបានធ្វើឡើងដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងមូល ប៉ុន្តែមិនអាចធានាការការពារ ១០០% ប្រឆាំងនឹងការវាយប្រហារភេរវកម្មនោះទេ។
ដូចគ្នានេះដែរនៅក្នុងការចែករំលែកមួយតាមបណ្តាញសង្គម កាលពីថ្ងៃទី ៣១មីនា លោក Peskov បាននិយាយថា រុស្ស៊ីមិនទទួលយកកិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្ននៅក្នុងជម្លោះអ៊ុយក្រែនទេ ហើយបានអំពាវនាវឲ្យមានសន្តិភាពរយៈពេលវែងនៅក្នុងប្រទេសអ៊ុយក្រែន។
ក្នុងរយៈពេលមួយខែកន្លងមកនេះ អ៊ុយក្រែនបានបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនាំចេញប្រេងរបស់រុស្ស៊ី ដោយបានធ្វើការវាយប្រហារដោយយន្តហោះដ្រូនដ៏ខ្លាំងក្លាបំផុតនៅក្នុងជម្លោះជាង ៤ឆ្នាំ ដោយផ្តោតលើកំពង់ផែបាល់ទិកដូចជា Ust-Luga និង Primorsk ជាដើម៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


