កីឡា
ក្រុមជម្រើសជាតិ ៥ មានកីឡាករតម្លៃថ្លៃបំផុតនៅ World Cup 2026 ខណៈ បារាំង លេខ ២
ក្រុមសម្បូរកីឡាករល្បីៗមាន់គក បារាំង បានស្ថិតនៅចំណាត់ថ្នាក់លេខ ២ ខណៈក្រុមតោកំណាច អង់គ្លេស កំពុងកាន់កាប់តំណែងលេខ ១ ជាក្រុមជម្រើសជាតិ ដែលកីឡាករមានតម្លៃថ្លៃបំផុតសម្រាប់ការចូលរួមប្រកួតជើងឯកពិភពលោក World Cup 2026។

ក្នុងព្រឹត្តិការណ៍ World Cup 2026 បានរកឃើញក្រុមទាំង ៤៨ ជាផ្លូវការ មកពី ៦ ទ្វីបផ្សេងគ្នា ដើម្បីឡើងទៅជុំចុងក្រោយ ដែលធ្វើឡើងសហម្ចាស់ផ្ទះនៅ សហរដ្ឋអាមេរិក កាណាដា និង ម៉ិកស៉ិក។ ទោះបីជាយ៉ាងណា ការបែងចែកពូលក៏បានធ្វើឡើងហើយដែរ ដោយមានសរុប ១២ ពូល ខណៈ ១ ពូលមាន ៤ ក្រុម។

បើក្រឡេកមើលក្រុមជម្រើសជាតិកំពូល ៥ ក្នុងចំណោមក្រុមទាំង ៤៨ ដែលបានឡើងទៅជុំចុងក្រោយ World Cup 2026 ក្នុងនោះ អង់គ្លេស ឈរជាក្រុមមានក្រុមកីឡាករសរុប មានតម្លៃថ្លៃបំផុតក្នុងលោក គឺចំនួន ១.៨៦ ប៊ីលានដុល្លារអាមេរិក។ បារាំង ឈរលេខ ២ មានតម្លៃ ១.៥៧ ប៊ីលានដុល្លារអាមេរិក, អេស្ប៉ាញ ឈរលេខ ៣ មានតម្លៃ ១.៥០ ប៊ីលានដុល្លារអាមេរិក។


ចំណែកក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ឈរនៅចំណាត់ថ្នាក់លេខ ៤ មានតម្លៃកីឡាករសរុបចំនួន ៩៩៦ លានដុល្លារអាមេរិក។ ចុងក្រោយក្រុមជម្រើសជាតិ ប្រេស៊ីល ស្ថិតនៅលេខ ៥ មានតម្លៃកីឡាករសរុបចំនួន ៨៩៧ លានដុល្លារអាមេរិក។ មែនទែនទៅ ទិន្នន័យសរុប គឺ អ៉ីតាលី ត្រូវស្ថិតនៅលេខ ៥ ដោយមានតម្លៃខ្លួនកីឡាករ ៩៦០ លានដុល្លារអាមេរិក ប៉ុន្តែដោយពួកគេមិនបានជាប់ទៅ World Cup 2026 ជុំចុងក្រោយ ដូច្នេះមិនរាប់ចូលនោះទេ។

តម្លៃខ្លួនសរុបនៃកីឡាករតាមជម្រើសជាតិនីមួយៗ អាចនឹងមានការប្រែប្រួលខ្លះ នៅពេលក្រុមជម្រើសជាតិនីមួយៗ ប្រកាសបញ្ជីឈ្មោះកីឡាករថ្មីចុងក្រោយសម្រាប់ចូលលេងនៅ World Cup 2026។ ទោះបីជាយ៉ាងណា អ្វីៗអាចនឹងមិនប្រែប្រួលច្រើននោះទេ ដោយសារសមាសភាពកីឡាករក្នុងក្រុមជម្រើសជាតិនៅពេលនេះ សុទ្ធតែត្រៀមដើម្បី World Cup 2026 ខាងមុខនេះ។
គួរបញ្ជាក់ ថា ព្រឹត្តិការណ៍ World Cup 2026 គឺនៅសល់ ២ ខែជាងទៀតប៉ុណ្ណោះ ដោយការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី ១១ ខែ មិថុនា ដល់ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២៦៕ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Transfer Market
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


