Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ បាញ់ត្រូវទាំង Black Hawk និងឧទ្ធម្ភាគចក្រមួយគ្រឿងទៀត ដែលហោះទៅជួយ F-15

បានផុស

នៅ

មិនត្រឹមតែយន្តហោះចម្បាំង F-15 ទេ សូម្បីឧទ្ធម្ភាគចក្រ HH-60 Black Hawk មួយគ្រឿងនិងឧទ្ធម្ភាគចក្រសង្គ្រោះ-ស្វែងរកមួយគ្រឿងទៀត ក៏ត្រូវអ៊ីរ៉ង់បាញ់ត្រូវផងដែរ ខណៈពេលបំពេញបេសកកម្មទៅជួយទាហានដែលរំដោះខ្លួនចេញពី F-15 នោះ។

(រូប៖ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់)

តាមការផ្សាយរបស់សារព័ត៌មានអាមេរិក The Hill នៅថ្ងៃសៅរ៍ទី៤ខែមេសាឆ្នាំ២០២៦ អ៊ីរ៉ង់បាញ់ត្រូវឧទ្ធម្ភាគចក្រទាំងពីរ ប៉ុន្តែមិនមានសេចក្តីរាយការណ៍ពីការធ្លាក់ទេ។

ទន្ទឹមនោះ មន្ត្រីអាមេរិកម្នាក់ បានប្រាប់ទៅ NBC ថា ឧទ្ធម្ភាគចក្រពិតបាញ់ត្រូវមែន ប៉ុន្តែទាហានទាំងអស់នៅក្នុងនោះ គឺមានសុវត្ថិភាព។

កាលពីថ្ងៃសុក្រ យន្តហោះចម្បាំង F-15E Strike Eagle ត្រូវអ៊ីរ៉ង់បាញ់ទម្លាក់នៅកណ្តាលប្រទេស ដោយក្នុងនោះអាកាសយានិកម្នាក់ក្នុងចំណោមពីរនាក់ ត្រូវបានរកឃើញនិងជួយសង្គ្រោះ នៅសល់ម្នាក់ទៀតមិនទាន់ដឹងដំណឹង។ 

ទោះបីជាយ៉ាងណាក៏ដោយ មិនមានការបញ្ជាក់ច្បាស់ឡើយថាតើយន្តហោះ ត្រូវបាញ់ទម្លាក់នៅទីតាំងណាឲ្យប្រាកដ។

ក្រោយមក អ៊ីរ៉ង់ ក៏ប្រកាសផ្តល់ប្រាក់រង្វាន់ ៦០ ០០០ដុល្លារ ដល់នរណា ដែលចាប់បានទាហាននៅរស់នោះ។

ពាក់ព័ន្ធរឿងនេះ សូម្បីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ទទួលស្គាល់ជាផ្លូវការដែរថា F-15 ពិតជាធ្លាក់មែន ប៉ុន្តែបញ្ជាក់ថា ការបាញ់ធ្លាក់នេះ នឹងមិនប៉ះពាល់ដល់ការចរចាឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម