ព័ត៌មានជាតិ
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ ការប្ដូរពណ៌យានយន្តត្រូវមានការអនុញ្ញាតជាមុន
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសារអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ឱ្យគោរពច្បាប់ពាក់ព័ន្ធនឹងការកែប្រែ ឬបម្លែងយានយន្ត ដោយបញ្ជាក់ថា ការកែឆ្នៃខុសពីសភាពដើម ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរជំនាញ គឺជាអំពើខុសច្បាប់។

តាមរយៈសំណេរនៅលើបណ្តាញសង្គម លោកបានបញ្ជាក់ថា មធ្យោបាយដឹកជញ្ជូនដែលមានឯកសារចុះបញ្ជីសម្គាល់រួចហើយ មិនអាចធ្វើការប្រែប្រួលពណ៌ ឬលក្ខណៈតាមចិត្តបានឡើយ។ ក្នុងករណីចង់ផ្លាស់ប្តូរ ត្រូវស្នើសុំការអនុញ្ញាតពីមន្ទីរជំនាញគមនាគមន៍ជាមុនសិន។

លោកបានលើកឡើងថា វិធានការនេះ មានគោលបំណងទប់ស្កាត់សកម្មភាពឧក្រិដ្ឋកម្ម ដោយជៀសវាងក្រុមជនខិលខូចយកយានយន្តទៅកែប្រែពណ៌ ឬប្ដូរស្លាកលេខ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ចក្នុងការអនុវត្តច្បាប់។
ជាមួយគ្នានេះ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានសំណូមពរដល់អាជីវកម្មបិទ និងបាញ់ថ្នាំយានយន្តទាំងអស់ ឱ្យបដិសេធការផ្លាស់ប្តូរពណ៌ ឬកែប្រែយានយន្ត ប្រសិនបើមិនមានលិខិតអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរជំនាញ។

ការអំពាវនាវនេះ មានគោលបំណងលើកកម្ពស់ការអនុវត្តច្បាប់ និងការពារសន្តិសុខសង្គមឱ្យកាន់តែមានប្រសិទ្ធភាព៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


