ព័ត៌មានជាតិ
ក្នុងត្រីមាសទី១ឆ្នាំនេះ ប ស ស បានចំណាយប្រាក់ជិត៥០ម៉ឺនដុល្លារដល់និវត្តន៍ជនជាង៨០០នាក់
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៥មេសានេះថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ នេះ ប.ស.ស.បានផ្ដល់តាវកាលិករបបសន្តិសុខសង្គមផែ្នកប្រាក់សោធនចំនួន ៨៣៣នាក់ ស្រី៣៧៣នាក់ ដោយចំណាយអស់ទឹកប្រាក់ចំនួន ១៨៨.៤៨លានរៀល ស្មើនឹងប្រមាណ៤៧ម៉ឺនដុល្លា។

លោកបណ្ឌិតបានបន្តថា គិតចាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន កាលពីចុងឆ្នាំ២០២២ រហូតមកដល់ត្រីមាសទី១ ឆ្នាំ២០២៦ នេះ ប.ស.ស. បានផ្ដល់តាវកាលិករបបសន្តិសុខសង្គមផែ្នកប្រាក់សោធន សរុបចំនួន ៨ ៤១២នាក់ ស្រី៣ ៤៩៤នាក់ ដោយចំណាយអស់ទឹកប្រាក់ចំនួន ២៤,៧២៦.៥១លានរៀល ស្មើនឹងប្រមាណ ៦១.៨លានដុលា្ល។

លោកបណ្ឌិត បានបន្តទៀតថា ប្រាក់សោធន បានរួមចំណែកធានាសន្តិសុខ និងស្ថិរភាពប្រាក់ចំណូល នៅពេលសមាជិក ប.ស.ស ចូលនិវត្តន៍ដូចមន្ត្រីរាជការដែរ ព្រមទាំងផ្តល់របបថែទាំសុខភាពដល់សោធនិក ដែលជាសមាជិក ប.ស.ស នៅពេលចាស់ទៅ។

លោកអគ្គនាយករង ប.ស.ស បានបន្តទៀតថា ការបង់ប្រាក់ភាគទានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនពីនិយោជក និង កម្មករ-និយោជិតនេះ តម្រូវឱ្យបង់ចំនួន ៤ភាគរយ នៃចំនួនប្រាក់ឈ្នួលរបស់កម្មករ-និយោជិត ក្នុងនោះ និយោជក ត្រូវបង់ ២ ភាគរយ និងកម្មករ-និយោជិត បង់ ២ភាគរយ។ នៅពេលកម្មករ និងនិយោជិត ដល់អាយុ ៦០ឆ្នាំ ដែលត្រូវចូលនិវត្ត នឹងទទួលបានប្រាក់សោធនដូចមន្ត្រីរាជការបម្រើការងារនៅតាមស្ថាប័នរដ្ឋដែរ ទៅតាមប្រាក់ឈ្នួលដែលម្នាក់ៗ ទទួលបាន។

លោកអគ្គនាយករង ប.ស.ស បានបញ្ជាក់ឱ្យដឹងថា ដើម្បីអាចស្នើសុំប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬ ប្រាក់រ៉ឺត្រែត) សមាជិក ប.ស.ស ត្រូវបំពេញលក្ខខណ្ឌកំណត់មួយចំនួនរួមមាន (១)-បានចុះបញ្ជីនៅ ប.ស.ស ផ្នែកប្រាក់សោធន (២)-បានបង់ភាគទានមក ប.ស.ស បានយ៉ាងតិច ១២ ខែ និង (៣)-ត្រូវមានអាយុយ៉ាងតិច ៦០ ឆ្នាំ និងត្រូវភ្ជាប់ឯកសារសំខាន់ៗ មួយចំនួន រួមមាន ៖ (១)-ប័ណ្ណសមាជិក ប.ស.ស ច្បាប់ដើម (២)- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម(មានសុពលភាព) ឬ លិខិតឆ្លងដែន (ជនបរទេស) (៣)-សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ និងសេចក្តីចម្លងបញ្ជាក់សំបុត្រកំណើតកូន(បើមាន) និង (៤)-ត្រូវមានលេខគណនីធនាគារអេស៊ីលីដា ឬ លេខគណនីធនាគារកាណាឌីយ៉ា។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប.ស.ស. មានសមាជិកសរុបប្រមាណជាង៣លាន៦សែននាក់ក្នុងនោះស្រីជិត២លាននាក់៕
អត្ថបទ៖ សំអឿន
-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


