Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិបន្តកើនឡើង ជុំវិញជម្លោះមជ្ឈិមបូព៌ា

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បាន​បន្តកើនឡើងសម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទ ដែលជំរុញដោយ​កង្វល់​ផ្គត់ផ្គង់បណ្ដាលមកពីការរំខានផ្នែកដឹកជញ្ជូនប្រេងពីមជ្ឈិមបូព៌ា ជុំវិញជម្លោះរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តម្លៃប្រេងឆៅ ម៉ាក​ Brent ​បានកើនឡើង ១,៧១ ដុល្លារ ឬ ១,៦% ដល់ ១១០,៧៤ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៩ ព្រឹកនៅទីក្រុងហុងកុង ខណៈតម្លៃប្រេងអាមេរិក WTI បាន​កើនឡើង​ ០,៧១ ដុល្លារ ឬ ០,៦% ដល់ ១១២,២៥ ដុល្លារ​/បារ៉ែល។

កាលពីថ្ងៃព្រហស្បតិ៍ ដែលថ្ងៃជួញដូរចុងក្រោយនៅសប្ដាហ៍មុន តម្លៃប្រេង Brent កើនឡើងជិត ៨% និង WTI កើនឡើង ១១% ក្រោយ​ពេលប្រធានាធិបតី ដូណាល់ ត្រាំ ប្ដេជ្ញាបន្តការវាយប្រហារអ៊ីរ៉ង់។

ច្រកសមុទ្រហ័រមូហ្ស ដែលដឹកជញ្ជូនប្រេង និងផលិតផលប្រេងកាតពី​អ៊ីរ៉ាក់ អារ៉ាប៊ីសាអូឌីត កាតា គុយវ៉ែត និងអារ៉ាប់រួម ​នៅតែបន្ត​ជាប់គាំងស្ទើរតែស្រុង ​ដោយសារតែកង្វល់សុវត្ថិភាព។ ដោយសារតែការរំខាន​នេះ ក្រុមហ៊ុនចម្រាញ់ប្រេងនានាកំពុងស្វែងរកប្រភពជំនួសសម្រាប់ប្រេងឆៅ​ រួមទាំងអាមេរិកខាងជើង អាហ្វ្រិក និងអាមេរិកឡាទីន។

បច្ចុប្បន្ន ​ជម្លោះនៅតែបន្តតានតឹង ដោយ​កាលពីថ្ងៃអាទិត្យ លោក ត្រាំ បាន​បន្តគំរាមអ៊ីរ៉ង់ឱ្យបើកច្រកហ័រមូហ្សត្រឹមថ្ងៃអង្គារ បើមិនដូច្នោះទេ អាមេរិកនឹង​វាយប្រហារលើរោងចក្រថាមពល និងស្ពាននានារបស់ប្រទេសនេះ។ ​

កាលពីសប្ដាហ៍មុន នាវាដឹកទំនិញ​របស់បារាំង និងដឹងឧស្ម័នរបស់ជប៉ុន បាន​ឆ្លងកាត់ហ័រមូហ្សដោយសុវត្ថិភាព ដែលនេះបង្ហាញពីគោលនយោបាយរបស់អ៊ីរ៉ង់ ដែលបើកច្រកឱ្យនាវា ឬកប៉ាល់ដល់ប្រទេស «មិនមែនជាសត្រូវ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម