Connect with us

ជីវិតកម្សាន្ដ

ណាន វីសារ ឆ្លើយតបនឹងការរិះគន់ដែលចាត់ទុកខ្លួនជា “ទំពាំងស្អុយ”

បានផុស

នៅ

តារាចម្រៀងប្រុយវ័យក្មេងលោក ណាន វីសារ បានបង្ហាញការហួសចិត្តជាខ្លាំងនិងបញ្ចេញប្រតិកម្មឆ្លើយតបយ៉ាងចាស់ដៃ បន្ទាប់ពីរងការរិះគន់ពីមហាជនមួយចំនួន ថាលោកជាទំពាំងស្អុយ ដោយគេសង្ស័យថាទំនងមកពីរឿងរាំលេងកម្មវិធីសង្ក្រាន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលនៃឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កៀកឈានចូលមកដល់ឆាប់ៗខាងមុខនេះ យើងសង្កេតឃើញនៅតាមបណ្តាទីតាំងមួយចំនួនក៏ដូចជានៅតាមទីវត្តអារាមនានាបានរៀបចំកម្មវិធីសង្ក្រាន្តជាហូរហែរ ដោយមានការលេងល្បែងប្រជាប្រិយនិងរាំលេងកម្សាន្តជាដើម។

ដោយឡែក បើងាកមកចាប់អារម្មណ៍ទៅមើលតារាចម្រៀងលោក ណាន វីសារ ថ្មីៗនេះបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ខណ:ដែលតារាប្រុសរូបនេះ បានបង្ហោះសារយ៉ាងក្តៅគគុកមួយជុំវិញការរិះគន់ដោយលោកលើកឡើងដូច្នេះថា” ដៀលគេទំពាំងស្អុយ ទំពាំងចេះ ទំពាំងចុះ បើចូលឆ្នាំមិនឱ្យគ្នាសប្បាយ មិនឱ្យគ្នារាំ ឱ្យដេកយំមែនបានហៅទំពាំងល្អ?”។

ទោះបីយ៉ាងណា ក៏មានការនបញ្ចេញមតិពីមហាជនអ្នក គាំទ្រនិងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនថា គ្មាននរណាមិនឱ្យសប្បាយនោះឡើយ តែសូមឱ្យការសប្បាយមានរបៀបរបប ឬមានដែនកំណត់ផង។ ខ្លះទៀតថា សប្បាយៗទៅ តែកុំតែបំពុលសង្គមទៅបានហើយ។

គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់នៅថ្ងៃអង្គារ៍១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសាឆ្នាំ២០២៦ វេលាម៉ោង ១០ និង ៤៨នាទីព្រឹក។ ឆ្នាំនេះដែរ ទេពធីតាដែលយាងមកគ្រប់គ្រងជម្ពូរទ្វីបមនុស្សលោក ជាមគ្គនាយិកាព្រះនាម រាក្យសាទេវីជារាជបុត្រីទី៣នៃកបិលមហាព្រហ្មគង់នៅ ចាតុម្មហារាជិកាទ្រង់អម្ពរពណ៌ខ្មៅលម្អនៅព្រះកាណ៌ដោយសៀតឈូកអភរណៈ កែវមនោរាភក្សាហារទ្រង់ លោហិត (ឈាម) ព្រះហស្តស្តាំទ្រង់ធ្នូព្រះហស្តឆ្វេងទ្រង់ត្រីសូល៍ទ្រង់គង់ឈរបើកព្រះនេត្រលើខ្នងមនោ ម័យ (សេះ) ជាមគ្គពាហនៈ៕ ដោយ :ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម