Connect with us

កីឡា

សមត្ថភាព​នៅ​តែ​ល្អ​ ឈាវ​ បូរ៉ា​ និង​កូន​ប្រុស ​នឹង​បង្ហាញ​មុខ​នៅ​ការ​ប្រកួតអុកចត្រង្គ​នគរសង្ក្រាន្ត​ ២០២៦​

បានផុស

នៅ

កីឡាករ​អុក​ចត្រង្គ​ជើង​ចាស់​ ឈាវ​ បូរ៉ា​ នឹងដឹកដៃ​កូន​ប្រុសបង្កើត​​ទៅចូលរួម​​ការ​ប្រកួត​ពាន​រង្វាន់​នគរ​សង្ក្រាន្ត​ ឆ្នាំ​២០២៦​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៤​ ដល់​ ១៩​ ខែ​មេសា​ ឆ្នាំ​២០២៦​ នេះ​នៅ​ទីតាំង​ផ្សាររាត្រី​ រាជធានីភ្នំពេញ ជា​ការ​អបអរ​ព្រះរាជពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ផង​ដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ ឈាវ​ បូរ៉ា

កីឡាករ​ ឈាវ​ បូរ៉ា​ បាន​ឲ្យ​ដឹង​ថា​ រូប​លោក​ និង​កូន​ប្រុស​ឈ្មោះ​ ឈាវ​ បូរិន្ទ​ ទាំង​ពីរ​នាក់​បាន​ប្រកួត​ជាប់​វគ្គ​ជម្រុះ​ជើង​ឯក​កុមារ​ អាយុ​ក្រោម​ ១៤​ឆ្នាំ​ និង​មហាជន​ ដែល​បាន​ធ្វើ​ឡើង​អំឡុង​ថ្ងៃ​ទី២៥​ ដល់​ ២៩​ ខែ​មីនា​ ឆ្នាំ​២០២៦​ នេះ​នៅ​ទីតាំង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។​

ឈាវ​ បូរិន្ទ​ អំឡុង​ការ​ប្រកួត​

ជើង​ខ្លាំង​ខាង​ផ្នែក​អុក​រូប​នេះ​បន្ថែម​ទៀត​ថា​ ការ​ប្រកួត​ពាន​រង្វាន់​ នគរសង្ក្រាន្ត​ នៅ​ផ្សារត្រី​ឆ្នាំ​នេះ​លោក​មិន​ទាន់​ដឹង​ថា​សហព័ន្ធ​ប្រកួត​តាម​រូប​មន្ត​យ៉ាងណា​នោះ​ទេ។​ ចំពោះ​ការ​ត្រៀម​ខ្លួន​ និង​ក្ដី​សង្ឃឹម​នោះ​រូប​លោក​មិន​សូវ​ចង់​លើក​ឡើង​ច្រើន​មុន​ប្រកួត​នោះ​ឡើយ​ ពោល​រង់ចាំ​ការ​ប្រកួត​មក​ដល់​ជាក់ស្ដែង។​ យ៉ាងណា​ចំពោះ​កូន​ប្រុស​វិញ​រូប​គេ​បាន​ប្ដេជ្ញាចិត្ត​ថា​នឹង​ដណ្ដើម​យក​លេខ១​ ឲ្យ​បាន​ក្នុង​ការ​ប្រកួត​ថ្ងៃ​ទី១៤​ មេសា​ ខាង​មុខ​នេះ។​

ឈាវ បូរិន្ទ​ និង​បេក្ខភាព​៣រូប​ផ្សេង​ទៀត

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​អុក​ចត្រង្គ​កម្ពុជា​ (COF)​ នឹង​រៀបចំ​ការ​ប្រកួត​ពាន​រង្វាន់​នគរសង្ក្រាន្ត​ នៅ​ថ្ងៃ​ទី១៤​ ដល់​ ១៩​ ខែ​មេសា​ ឆ្នាំ​២០២៦​ នេះ​នៅ​ផ្សារត្រី​ រាជធានីភ្នំពេញ។​ ប្រសិន​បើ​មហាជនអ្នក​ស្រឡាញ់​ចូលចិត្ត​ និង​ចង់​ទស្សនា​ការ​ប្រកួត​ផ្ទាល់​អាច​អញ្ជើញ​ទៅ​គាំទ្រ​នៅ​ទីតាំង​ដែល​បាន​ជម្រាប​ជូន៕​

លោក​ ឈាវ បូរ៉ា​ (ទី២​ រាប់​ពី​ឆ្វេង)

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម