កីឡា
កីឡដ្ឋាន Rizal អាយុជិត ១០០ ឆ្នាំជាស្មៅជ័រ សម្រាប់ ព្រះខ័នរាជស្វាយរៀង លេងជើងទី២នៅ ហ្វីលីពីន
កីឡដ្ឋាន Rizal Memorial ជាទីលានសម្រាប់ការប្រកួត ជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League នៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៦ រវាងក្រុមម្ចាស់ផ្ទះ Manila Digger និងក្រុម ព្រះខ័នរាជស្វាយរៀង។

កីឡដ្ឋាន Rizal Memorial ត្រូវបានកសាង និងបើកដំណើរការលើកដំបូងនៅឆ្នាំ ១៩៣៤ ដែលរហូតដល់ពេលនេះមានអាយុកាល ៩២ ឆ្នាំហើយ។ កីឡដ្ឋាននេះត្រូវបានកសាងឡើងសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីន និងរៀបចំព្រឹត្តិការណ៍កីឡាធំសំខាន់ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ វាត្រូវបានជួសជុលកែលំអឡើងវិញ ចំនួន ៨ លើកមកហើយ គិតត្រឹម ឆ្នាំ ២០២៥ ប៉ុន្តែកីឡដ្ឋាននៅតែប្រើប្រាស់ស្មៅសិប្បនិម្មិតសម្រាប់ការប្រកួតផ្លូវការ។
ក្លិបបាល់ទាត់ Manila Digger មិនទាន់មានកីឡដ្ឋានផ្ទាល់ខ្លួនទៀងទាត់ទេ ដូច្នេះពួកគេបានប្រើប្រាស់កីឡដ្ឋាន Rizal Memorial ជាកន្លែងសម្រាប់ការប្រកួតផ្លូវការទាំងពានរង្វាន់ក្នុងស្រុក និងអន្តរជាតិ។ ពួកគេនឹងត្រូវទទួលក្រុមរបស់កម្ពុជាគឺ ព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៦ នៅលើទីលានស្មៅជ័រនៃកីឡដ្ឋានដែលមានអាយុកាលជិត ១០០ ឆ្នាំ។

វានឹងធ្វើឲ្យមានការពិបាកដល់ក្រុម ព្រះខ័នរាជស្វាយរៀង សម្រាប់ការប្រកួតនៅលើទីលានស្មៅជ័រ ពីព្រោះក្រុមតំណាងកម្ពុជាមួយនេះមិនសូវបានលេង ក៏ដូចជាហ្វឹកហាត់ញឹកញាប់លើទីលានស្មៅសិប្បនិម្មិតឡើយ។ ព្រះខ័នរាជស្វាយរៀង ភាគច្រើនលេងនៅលើស្មៅធម្មជាតិសម្រាប់ការប្រកួតទាំងពានរង្វាន់ក្នុងស្រុក និងអន្តរជាតិ។
ផ្ទុយទៅវិញ វានឹងផ្តល់ភាពងាយស្រួលដល់ក្រុម Manila Digger ដែលលេងនៅលើស្មៅជ័រ។ ទីលានបាល់ទាត់នៅក្នុងប្រទេសហ្វីលីពីនភាគច្រើនជាស្មៅសិប្បនិម្មិត ដូច្នេះពួកគេលេងស្ទើររាល់សប្តាហ៍ សម្រាប់ការប្រកួតលីគបាល់ទះកំពូលហ្វីលីពីន៕

អត្ថបទ៖ វិរបុត្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


