Connect with us

ព័ត៌មានជាតិ

មកស្គាល់មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពទាំង ៩ ដែលទទួលចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL)

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឱ្យដឹងនៅថ្ងៃទី ៩ ខែមេសា ថា មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពទាំង ៩ ដែលទទួលចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) មាននៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទក្រសួងនៅរាជធានីភ្នំពេញចំនួន ៤ និងតាមបណ្តាខេត្តចំនួន ៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន មេសា បញ្ជាក់ថា មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពទាំង ៩ រួមមាន ៖ ១.វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) , ២.វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) , ៣.វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) , ៤.វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) , ៥.វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) នៅខេត្តសៀមរាប , ៦.វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង (RPITSSR) នៅខេត្តស្វាយរៀង , ៧.វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) នៅខេត្តបាត់ដំបង , ៨.វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ (PIBMC) ខេត្តបន្ទាយមានជ័យ , និង ៩.វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ (RPITST) ខេត្តតាកែវ។

អ្នកនាំពាក្យដដែល បានឱ្យដឹងទៀតថា កម្មករ-និយោជិត បុគ្គលិក បុគ្គល នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ សិស្ស-និស្សិត និងអតីតពលករខ្មែរដែលត្រឡប់ពីក្រៅប្រទេស អាចដាក់ពាក្យស្នើសុំចុះឈ្មោះដោយផ្ទាល់នៅមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពទាំង ៩ រៀងរាល់ម៉ោងធ្វើការ ឬតាមរយៈប្រព័ន្ធឆ្លើយតបបន្ទាន់ (Hotline) ១២៩៧ ឬចុះតាមប្រព័ន្ធអនឡាញតាមអាសយដ្ឋាន https://erpl.mlvt.gov.kh

ការចុះឈ្មោះត្រូវភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬ លិខិតឆ្លងដែន ឬលិខិតធ្វើដំណើរពលករកម្ពុជាទៅធ្វើការនៅបរទេស (TD) ឬឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងទៀតចេញដោយអាជ្ញាធរមានសមត្ថកិច្ច , បណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស (OCWC) ឬលិខិតបញ្ជាក់ថា ជាអតីតពលករ ,និងរូបថតបច្ចុប្បន្នទំហំ ៤x៦ ថតចំពីមុខ ផ្ទៃពណ៌ស ចំនួន ៣ សន្លឹក ផងដែរ។ នេះបើតាមអ្នកនាំពាក្យដដែល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម