ព័ត៌មានអន្ដរជាតិ
បុរសជនជាតិអាមេរិកដែលមានអាយុ១៨ឆ្នាំ នឹងត្រូវចុះឈ្មោះបម្រើកងទ័ពដោយស្វ័យប្រវត្តិ
បុរសជនជាតិអាមេរិកនឹងត្រូវចុះឈ្មោះចូលបម្រើកងទ័ពដោយស្វ័យប្រវត្តិចាប់ពីអាយុ១៨ឆ្នាំ។ ការផ្លាស់ប្តូរនេះតម្រូវឱ្យលុបបំបាត់នីតិវិធីស្មុគស្មាញផ្សេងៗសម្រាប់បុរសមានអាយុចន្លោះពី១៨ ទៅ ២៥ឆ្នាំ ដើម្បីចុះឈ្មោះដោយខ្លួនឯងជាមួយប្រព័ន្ធសេវាកម្មជ្រើសរើស (SSS) ជាទីភ្នាក់ងាររដ្ឋាភិបាលរក្សាទិន្នន័យមូលដ្ឋាលរបស់ពួកគេ ក្នុងករណីណាមួយដែលអាចហៅឱ្យចូលបម្រើកងទ័ពក្នុងគ្រាអាសន្នរបស់ជាតិ។ នេះបើយោងតាមកាសែត The Telegraph ផ្សាយថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ។
ព័ត៌មានលម្អិតរបស់ពួកគេនឹងត្រូវទាញយកដោយស្វ័យប្រវត្តិពីប្រភពទិន្នន័យសហព័ន្ធក្នុងប្រព័ន្ធមួយកំណត់ឱ្យដាក់ឱ្យដំណើរការនៅខែធ្នូ។

ក្រោមច្បាប់ថ្មីរបស់សហរដ្ឋអាមេរិក បុរសនឹងត្រូវចុះឈ្មោះដោយស្វ័យប្រវត្តិក្នុងរយៈពេល ៣០ថ្ងៃ បន្ទាប់ពីពួកគេមានអាយុ ១៨ឆ្នាំ។ យ៉ាងណា ស្ត្រីនៅតែមិនមានសិទ្ធិចូលរួមបំពេញកាតព្វកិច្ចយោធានេះនៅឡើយទេ ទោះបីអ្នកនយោបាយ ព្យាយាមឱ្យបញ្ចូលពួកគេក្នុងការបម្រើវិស័យយោធាម្តងហើយម្តងទៀត ប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ។
សហរដ្ឋអាមេរិកចាប់ផ្តើមបង្កើនការត្រៀមខ្លួនផ្នែកយោធាដែលឆ្លុះបញ្ចាំងពីនិន្នាការនៅទូទាំងបស្ចិមប្រទេស ដោយអាល្លឺម៉ង់និងបារាំងណែនាំទម្រង់ថ្មីនៃការបម្រើជាតិក្នុងឆ្នាំកន្លងមក។ សភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់ចុះឈ្មោះដោយស្វ័យប្រវត្តិថ្មីនេះ ជាផ្នែកមួយនៃច្បាប់អនុញ្ញាតលើវិស័យការពារជាតិឆ្នាំ២០២៦ ។
យោងតាមប្រព័ន្ធ SSS ការផ្លាស់ប្តូរនេះមានបំណងកាត់បន្ថយការចំណាយនិងកាត់បន្ថយប្រព័ន្ធរដ្ឋបាល ប៉ុន្តែវាកើតឡើងចំពេលមានភាពតានតឹង អំឡុងសង្គ្រាមជាមួយអ៊ីរ៉ង់។
មនុស្សជាច្រើនសួរថា៖ « តើសង្គ្រាមបច្ចុប្បន្នដែលស្ថិតក្នុងបទឈប់បាញ់រយៈពេលពីរសប្តាហ៍ដ៏ផុយស្រួយ អាចនាំឱ្យមានការជ្រើសរើសទាហានបន្ថែមដែរឬទេ»?
លោកស្រី Karoline Leavitt អ្នកនាំពាក្យសេតវិមានឆ្លើយថា៖ « វាមិនមែនជាផ្នែកណាមួយនៃផែនការបច្ចុប្បន្នទេ! ប៉ុន្តែលោក ដូណាល់ ត្រាំ រក្សាជម្រើសរបស់គាត់ប្រកបដោយភាពឈ្លាសវៃ»។
គួរបញ្ជាក់ថា ការដាក់ឱ្យដំណើរការឡើងវិញនូវការជ្រើសរើសទាហានមិនមែនជាអំណាចរបស់ប្រធានាធិបតីតែម្នាក់ឯងនោះទេ។ រដ្ឋបាលនឹងត្រូវអនុម័តធ្វើវិសោធនកម្មច្បាប់ជ្រើសរើសទាហាន មុនពេលប្រធានាធិបតីណាម្នាក់អាចចាប់ផ្តើមបញ្ចូលពួកគេទៅក្នុងជួរកងទ័ព៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


