ព័ត៌មានជាតិ
គួរហៅ “លោកតាដំបងគ្រញូង ឬ “អ្នកតាដំបងគ្រញូង” ទើបត្រឹមត្រូវ?
មានការលើកឡើងការហៅ “លោកតាដំបងគ្រញួង គួរហៅទៅជា “អ្នកតាដំបងគ្រញូង” វិញ ទើបត្រឹមត្រូវ?។ ការលើកឡើងបែបនេះដោយសំអាងថា លោកតាមិនសំដៅលើអមនុស្សទេ គឺសំដៅលើមនុស្សនៅមានជីវិត។
អ្នកជំនាញខាងសាសនាបានឲ្យដឹងថា ការហៅឈ្មោះ “លោកតាដំបងគ្រញូង” មិនមែនជាកំហុសរបស់ប្រជាពលរដ្ឋដែលហៅនោះឡើយ វាជាការឆកល្វែងខាងមន្ត្រីបច្ចេកទេសសាងសង់ ដែលសរសេរដាក់ពាក្យ”លោកតា”ទើបទម្លាប់នៃការហៅបានប្រាសចាកពីទម្លាប់របស់ដូនតាជំនាន់ដើម។

បើតាមយោបល់ពីព្រឹទ្ធាចារ្យ ពុទ្ធ សំរិទ្ធ ពាក្យថា “លោកតាដំបងគ្រញូង” ជាពាក្យហៅតំណាងពីអតីតកាលតែបើប្រើក្នុងពិធីសែនព្រេនគឺត្រូវតែប្រើពាក្យ “ពិធីសែននៅរូបសំណាកអ្នកតាដំបងគ្រញូង មិនមែនទៅសែនព្រេននៅរូបសំណាកលោកតាដំបងក្រញូងនោះទេ។
ពាក់ព័ន្ធការហៅនេះដែរ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តបាត់ដំបងបានលើកឡើងពន្យល់អំពីរូបសំណាកមួយចំនួនដូចជា រូបសំណាកលោកតាដំបងគ្រញូង រូបសំណាកលោកតាដំបងដែក និងរូបសំណាកលោកយាយយ៉ាត។

លោកបន្តថា អ្វីដែលគេហៅថា “អ្នកតា” គឺមានការពាក់ព័ន្ធទៅនឹង “ពិធីសែន” ដែលនេះគឺជាទម្រង់នៃជំនឿទៅលើអ្នកតា។ ពិធីដែលធ្វើឡើងសម្រាប់សែនអ្នកតា រួមមាន ពិធីឡើងអ្នកតា, ពិធីហែអ្នកតាជាដើម។
បើតាមមន្រ្តីជំនាញរូបនេះ វាមានការហៅខុសគ្នាបន្តិចបន្តួចរវាងលោកតានិងអ្នកតា តែលោកបញ្ជាក់ថាមិនចាំបាច់កែប្រែការហៅនោះទេ ព្រោះវាជាវិធីហៅនិងការគោរពប្រតិបត្តិជាក់លាក់សម្រាប់អ្នកតា៕
៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


